រ៉ាប៊ី ផ្ទុះប្រតិកម្ម ចំពោះការចុះផ្សាយមួយ !

ភ្នំពេញ: តារាចម្រៀងបែបយុវវ័យកញ្ញា រ៉ាប៊ី បានប ញ្ចេញប្រតិកម្មបង្ហាញការមិនសប្បាយចិត្តបន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញសារព័ត៌មានក្នុងស្រុកធ្វើការប្រៀបធៀបរវាងនាងនិងតារាស្រីម្នាក់ ទៀត។

ប្រតិកម្មរបស់តារាចម្រៀង រ៉ាប៊ី នាពេលនេះបានធ្វើ ឲ្យអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមចាប់អារម្ម ណ៍ខ្លាំងខណ:សាមីខ្លួន រ៉ាប៊ី ក៏បានសួរថាតើការចុះ ផ្សាយនោះគេឲ្យតម្លៃប៉ុន្មាន?។កញ្ញា រ៉ាប៊ី បានសរ សេរដោយកំហឹងថាគេជួលប៉ុន្មានបានចុះដល់ថ្នាក់នឹងហើយយកទៅប្រៀបធៀបដល់ថ្នាក់នឹងក្នុងអន្លុងបទខ្ញុំកំពុងល្បី អ៊ុសួរឯងៗចង់ល្បីមែនចាំអ៊ំអោយល្បី ។

នាងបន្តថារៀងៗខ្លួនទៅអត់ទេចូលចិត្តណាស់អាធ្វើចឹងសុទ្ធតែឯងកែដេាះកែចង្កា តោះទៅពេទ្យពិសោធន៍ជាមួយគ្នាចាញ់គឺយកលុយមិនមែនលើ កដៃសុំទោសទេវើយ។ពួកអ្នកឯងគ្មានសីលធម៌សោះស្មើរនឹងអាច់ជួយដាក់លេខអាតេចូលផងជំ នួយការខ្ញុំគាត់ចង់តេទៅជេតិចចា។ខ្ញុំស្ដាប់គូសុភា ពរាល់ថ្ងៃថ្ងៃនេះខ្ញុំសុំដាច់សីល១ថ្ងៃឬ២ថ្ងៃ។

ថ្វីត្បិតតែមានការបញ្ចេញប្រតិកម្មហាក់មិនពេញចិ ត្តចំពោះការចុះផ្សាយនោះពីសំណាក់សាមីខ្លួន រ៉ាប៊ី ក៏ពិតមែនគេក៏ឃើញអ្នកគាំទ្រខ្លះបានបញ្ចេញមតិថានាងជាអ្នកសិល្ប:របស់មហាជនមិនគួរណាមានអត្តចរឹតឆេវឆាវពេកទេ។ឯខ្លះទៀតក៏បានលើកទឹក ចិត្តនាងកុំឲ្យខ្វល់នឹងរឿងនេះផងដែរ៕