
ពិតជារំភើបណាស់សម្រាប់ទស្សនិកជនអ្នកគាំទ្រ អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ក៏ដូចជាតារាចម្រៀង Original Song លោក សៅ ឧត្តម បានចូលរោងការហើយ ជាមួយភរិយាដ៏ស្រស់ស្អាតម្នាក់។ តាមរយៈរូបភាបជាច្រើនៅលើបណ្ដាញសង្គម ហ្វេនៗលាន់មាត់ថា សមគ្នាខ្លាំងមែនទែន។
ជាក់ស្ដែងកាលពីព្រឹកមិញនេះក៏មានការបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនី អ្នកចូលរួមថ្ងៃពិសេស របស់តារាចម្រៀងរូបនេះផងដែរក្នុងនោះដែរធ្វើឲ្យមហាជនជាច្រើនរំភើបណាស់នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានទិដ្ឋភាពមហាអ៊ូអរល្អស្រស់ទាំងភរិយាទៀតផង។ ហើយកាន់តែពិសេសនោះ គឺពីធីមង្គលការលោក បានអញ្ជើញ លោកប៉ែន ចំរ៉ុង និង អ្នក កាតុ ដើម្បីរៀបចំពីធីកាត់សក់ ពេលកាត់លក់លោក ប៉ែន ចំរ៉ុង និង អ្នកនាង កាតុ ធ្វើឲ្យអ្នកទស្សនាសើចហាទឹកមាត់ ៕