ព្រមគ្នា ! ស៊ុក សុភា បង្ហាញការខកចិត្តខណ: ម៉ៃ សុគន្ធ បោះសម្តីសើចចំអកម្ចាស់ពានBeat the best

ភ្នំពេញ:ទស្សនិកជនបានដឹងហើយថាលោក សួ វិ ចិត្រ អាយុ២៨ឆ្នាំបានលើកពានBeat The Best 2022 រដូវកាលទី១របស់ក្រុមហ៊ុន ហង្សមាស កាល ពីរាត្រីថ្ងៃទី០៦ខែមីនាឆ្នាំ២០២២ដោយលោកបានយកឈ្នះបេក្ខភាព៣រូបផ្សេងទៀតនៅវគ្គផ្ដាត់ព្រ័ត្រគឺ ពេជ្រ ម៉េងលី ,អ៊ឹម ថៃ និង ឈាន ជាលឿយ ។

នៅវគ្គចុងក្រោយនេះគេឃើញ សួ វិចិត្រទទួលបា នការកោតសរសើរច្រើនគួរសមពីសំណាក់អ្នកទ ស្សនាផ្ទាល់និងតាមគេហដ្ឋានថាអ្នកចម្រៀង ដែល មក ពីខេត្តពោធិសាត់រូបនេះមានសម្ថភាពមិនធម្ម តាឡើយរហូតធ្វើឲ្យ លោកទទួលបានជ័យលាភីក្លា យទៅជាម្ចាស់ពានBeat The Bestរដូវកាលដំបូ ងនេះតែម្ដងដោយផ្ដួលលោកឈានជាលឿនៅវគ្គប ញ្ចប់។

ថ្វីត្បិតតែយ៉ាងណាក្នុងចំណោមនោះក៏មានមតិខ្លះបានធ្វើការរិះគន់និងសម្តែងការខកចិត្តផងដែរស ម្រាប់ជ័យជំនះរបស់ សួ វិចិត្រ ដែលឈ្នះពានBe at The Bestនាងរដូវកាលដំបូងនេះ។ចាប់អារម្ម ណ៍មើលអតីតតារាសម្តែងល្បីឈ្មោះលោក ស៊ុក សុភា ក៏បានសម្ដែងការខកចិត្តដែលហង្សមាសបា នប្រគល់ពាន Beat The Best ទៅឲ្យ បេក្ខភាព សួ វិចិត្រ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយមើលរំលងឈាន ជាលឿយ ។

លោក ស៊ុក សុភា បានលើកឡើងថា«សម្រាប់ខ្ញុំជាអ្នកមើលហើយស្ដាប់រាល់ក្មួយច្រៀងរាល់សប្ដាហ៍គឺ ជារឿងអយុត្តិធម៌សម្រាប់ក្មួយប្រុស ឈាន ជាលឿ យ មែនទែន។ក្មួយមានទឹកដមសម្លេងខ្លាំងជាងគេ សម្លេងស្តាយ៍មិនដដែលៗទេបន្ថែមទាំងរូបសម្បត្តិស្រស់ស្អាតកម្ពស់ខ្ពស់សម្លេងដូរបត់បែនគ្រប់ទម្រ ង់។ពិសេសនៅក្មេងអាយុ១៨ឆ្នាំធ្វើបានប៉ុណ្ណឹងគឺជារឿងដែលគួរតែឱ្យក្មួយជាប់ទើបត្រឹមត្រូវ» ។

ដោយឡែកសម្រាប់តារាចម្រៀងលោក ម៉ៃ សុគន្ធ ក៏បានបោះពាក្យសម្តីបែបសើចចំអកចំពោះម្ចាស់ពានBeat the bestលោក សួ វិចិត្រ ផងដែរ។លោក ម៉ៃ សុគន្ធ បានសរសេរថាឈ្នះពានរង្វាន់ច ម្រៀងទូរទស្សន៍មួយសោះនាំគ្នាហែរឡើងព្រាតមើ លតែពានចម្រៀងទូទាំងប្រទេសឈឺចិត្តណាស់។រីឯកវី គង្គ ប៊ុនឈឿន ម្ចាស់បទស្ទឹងសង្កែ ទទួលមរណភាពស្ងាត់ឈឹងលើសហើយប្អូនៗអើយ។

លោក ម៉ៃ សុគន្ធ បានបន្ថែមថាគេផុសថាBeat th e bestហ្នឹងប្រឡងកម្រិតពិភពលោកតែឆែកមើល ទៅមានតែខ្មែរយើងមួយប្រឡងហ្នឹងថៃវៀតណាម កូរ៉េ ,ចិន។រកអត់ឃើញផងតែThe Voice or ido lទើបមានទូទាត់ពិភពលោកមែន?លេងរកសុីកុហ ក់ពូចឹង មិនជឿ Search រកទៅ៕