ទ្រាំទ្រលែងបាន !លោកគ្រូមហាជ័យប្រកាសលេងផ្លូវលោកខាងក្រៅដោយព្រមានថាមេធាវីខ្ញុំនិងចេញលិខិត…..!

ភ្នំពេញ:ថ្មីៗនេះគេឃើញមានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានផ្ទុះការរិះគន់យ៉ា ងចាស់ដៃកក្រើកហ្វេសប៊ុកចំពោះទង្វើរគ្រូមហាជ័ យបន្ទាប់ពីបានទៅធ្វើពិធីសែនព្រេននៅតំបន់អង្គរ វត្តដោយគ្រូរូបនេះអះអាងថាបារមីព្រះម៉ែនាគចូលសណ្ឋិតលើសំបកកាយរបស់ខ្លួន។

ជាមួយនឹងការរិះគន់នោះដែរក៏មានមតិមួយចំនួនទៀតបានស្នើរឲ្យក្រសួងពាក់ព័ន្ធគួរពិតនិត្យឡើង វិញចំពោះសកម្មភាពគ្រូមហាជ័យខាងលើនេះផងដែរ។ខណ:ខ្លះទៀតក៏បានសម្តែងការមិនពេញចិត្តនិងព្រួយបារម្ភរហូតបញ្ចេញប្រតិកម្មចំពោះទង្វើរ នោះថាបើគ្រាន់តែរៀបចំពិធីតូចតាចដោយមានចេ ក២ឬ៣ស្និតក្រាលកន្ទេលតូចមួយអញ្ចឹងនោះអាចធ្វើឲ្យប៉ះពាលដល់អារម្មណ៍មហាជននិងសាបរលៀ បមហិទ្ធិឫទ្ធិមិនខានឡើយ។ម្យ៉ាងទៀតអាចប៉ះពា ល់ដល់ប្រជាពលរដ្ឋខ្មែរជាពិសេសភ្ញៀវទេសចរណ៍មកលេងកម្សាន្តជាដើម ។

បន្ទាប់ពីមានការរិះគន់បាញ់ចាក់ស្រោចយ៉ាងគំហុគជាមួយការប្រើពាក្យសម្តីមិនសមរម្យដោយការជេ រប្រមាថនិងចោទថាជាគ្រូបោកប្រាស់ផងនោះទើបធ្វើឲ្យគ្រូមហាជ័យបារមីស្តេចនាគក្តៅស្លឹកត្រចៀកគេងមិនលក់បក់មិនល្ហើយផ្ទុះប្រតិកម្មព្រមានលេងផ្លូវលោកខាងក្រៅដោយធ្វើតាមច្បាប់មេធាវីនៃប្រ ទេសហើយថាមេធាវីរបស់លោកគ្រូនិងចេញលិខិតជូនពុកម៉ែបងប្អូនដែលរិះគន់ជេរប្រមាថកិត្តិយស។

បើយោងតាមសំណេររបស់គ្រូមហាជ័យដែលបាន បង្ហោះនៅលើគណនីផ្ទាល់ខ្លួនមានឈ្មោះថាChhe ng Pengkun(លោកគ្រូមហាជ័យ)បានលើកឡើ ងថាជូនដំណឹងទៅដល់ពុកម៉ែបងប្អូនសួស្ដី ពុកម៉ែបងប្អូនទាំងអស់សំរាប់ ពុកម៉ែណាបងប្អូនដែល បរិ ហារកេរ្តិ៍ខ្ញុំជេរ ប្រមាថមេីលងាយដល់ខ្ញុំ វាលេីសលប់ពេកហេីយ ខ្ញុំទ្រាំលែងបាន។ខ្ញុំទ្រាំអត់ប្តឹងរយ:ពេលយូរមកហេីយពីពេលនេះតទៅខ្ញុំនិងធ្វេីតាមផ្លូវច្បា ប់មេធាវីនៃប្រទេស។

គ្រូមហាជ័យបានបញ្ជាក់ថាមេធាវីរបស់ខ្ញុំនិងចេញលិខិតជូនពុកម៉ែបងប្អូន លោកគ្រូនិងថតយកCo mment ដែល បរិហារកេរ្តិ៍ គ្រប់រូបភាពយកធ្វេីតាម ច្បាប់ពីព្រោះ ពួកបងហ៊ានឆាតមកជេរខ្ញុំដល់ក្នុង In boxទៀតវាមិនធម្មតាឡេីយទាំងអស់គ្នា ។ ខ្ញុំបានធ្វេីអ្វីខុសហេីយបានបោកអ្នកណាទៅសូមផ្លូវច្បាប់ជាសាក្សីការពារមនុស្សល្អបរិសុទ្ធ។ក្រោយពីឃើញការព្រមាននេះអ្នកប្រើប្រាស់បណ្តាញសង្គមបន្តចូ លខមិនថាម៉េចក៏មិនអោយបារមីទៅចាត់ការទៅ ចាំបាច់អីហៅមេធាវី ។ភ្លាមៗនោះគ្រូមហាជ័យឆ្លើ យថា«លោកខាងក្រៅត្រូវចាត់ចែងដោយផ្លូវច្បាប់ »។ អ្នកលេងរូបនោះឆ្លើយតបវិញថា«ចឹងខ្ញុំមិនអីទេព្រោះខ្ញុំជេរអាលោកខាងក្នុង»។

ចំណែកខ្លះទៀតក៏បានបញ្ចេញទស្សន:ថា «អ្នកបួ សស្អីគ្រាន់តែរឿងប៉ុនហ្នឹងគ្រប់គ្រងចិត្តខ្លួនឯងមិន បានផង មើលអង្គុលីមាល៍ គេវៃផង គេជេរផង ចេ ញទៅបិណ្ឌបាតរាល់ថ្ងៃ មកវិញឈាមដាបពេញខ្លួ នចុងក្រោយនៅតែសំរេចជាព្រះអរហន្តបាន បើគិត ជាប្រលងធ្វើតេស្តវិញធ្លាក់មិនបាច់សសេរទេ គ្រាន់ តែរឿងតូចតាចប៉ុនហ្នឹងធ្វើចិត្តខ្លួនឯងមិនស្ងប់ផង តើទៅមុខទៀតរំពឹងអី?»។

រីឯម្ចាស់គណនីឈ្មោះ គឹម ស៊ីដេត ក៏បាននិយាយដែរថាខ្ញុំបាទមិនបានប្រមាថគ្រាន់តែតែសំណូមពរ លោកគ្រូមហាជ័យ ឈប់យកឈ្មោះបារមីស្តេចនា គដែលថែរក្សាប្រាសាទអង្គរវត្តយកទៅលែងសើច ព្រោះបារមីស្តេចនាគមិនចូលសណ្ឋិតលើបុគ្គលធ ម្មតាៗឡើយលុះត្រាបុគ្គលនោះសជាតិពីកំណើតជាស្តេចនាគ។បារមីស្តេចនាគបើចូលក្នុងសម្បកកា យហើយគឺមិនចេញវិញទេមិនមែននឹកឃើញចង់ចូ លក៏ចូលនឹកឃើញចង់ចេញក៏ចេញទេមានតែពពួ កអមនុស្សទើបធ្វើអញ្ចឹង។ខ្ញុំមិនមានចំណេះដឹងផ្នែ កអបិយជំនឿទេខ្ញុំហ៊ាននិយាយបែបហ្នឹងព្រោះខ្ញុំមើលឃើញនឹងភ្នែកផ្ទាល់មានបុរស់ម្នាក់គាត់មានបារមីស្តេចនាគក្នុងសម្បកកាយរបស់គាត់ដល់ទៅពីរចាំជួយថែរក្សាគាត់គ្រប់ពេលថ្ងៃណាបុរស់ម្នាក់នោះនឹងបង្ហាញមុខអោយមហាជនបានស្គាល់ថាគាត់ជានរណា។

សូមជម្រាបដែរថាសម្រាប់ការបញ្ចេញមតិរិះគន់រប ស់មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើសកម្មភាពមួយចំនួនរបស់គ្រូមហាជ័យនេះគឺមិ នមែនទើបកើតឡើងនៅពេលនេះនោះទេគឺបានកើ តឡើងចាប់តាំងពីគ្រូរូបនេះបានចេញមកអួតអាងតាំងពីដំបូងថាមានបារមីខ្លាំងពូកែអាចហៅភ្លៀងផ្គររន្ទះចំពេលរដូវកក់ខែមកម្លេះ៕