ទិត្យ វិច្ឆិកា ទម្លាយរឿងឈឺចាប់មួយនេះដែលមិនអាចបំភ្លេចដល់សព្វថ្ងៃ !

ភ្នំពេញ:តារាចម្រៀងមាឌធំដំបងលោក ទិត្យ វិច្ឆិកា គិតមកទល់ពេលបច្ចុប្បន្ននេះអាជីពសិល្ប:លោកហាក់មានភាពស្ងប់ស្ងាត់ស្ទើរទាំងស្រុងតែម្តង។ប៉ុ ន្តែបើចាប់អារម្មណ៍លើការងារសង្គមគឺតារាប្រុសរូបនេះលេចមុខមាត់ច្រើនអំឡុងពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។

ស្របពេលដែលវត្តមានសិល្ប:ស្ទើរតែបាត់មុខទាំង ស្រុងស្រាប់តែតារាចម្រៀងលោក ទិត្យ វិច្ឆិកា បង្ហើ បរឿងអតីតកាលមួយដែលធ្វើឲ្យលោកចងចាំនិងឈឺចាប់រហូតដល់សព្វថ្ងៃ។រឿងហេតុដែលត្រូវបានលោក ទិត្យ វិច្ឆិកា ទម្លាយពេលនេះគឺដោយសារកា រប្រមាថសើចចំអកពីបុគ្គលដែលមានឋាន:ខ្ពង់ខ្ព ស់និងទ្រព្យធន់យស់ស័ក្តិ។

លោក ទិត្យ វិច្ឆិកា បានរម្លឹកថាយប់មួយនៅភ្នំពេញមានអ្នកខ្ពង់ខ្ពស់ម្នាក់តែមាឌគាត់តូចទេបាននិយា យថាមុខខ្ញុំរាងកាយខ្ញុំមើលទៅអឿឈ្លើយគួរអោយចង់វ៉ៃណាស់ហើយក៏មានអ្នកបន្ទរបន្ថែមថាគេវ៉ៃឡើងឆ្អែតហើយ….។ខ្ញុំគ្មានពាក្យអ្វីតបទៅវិញនោះទេ ខ្ញុំគ្រាន់តែនិយាយទៅកាន់គាត់វិញដោយញញឹមថា ធ្វើមិចបងបើរាងកាយនិងមុខមាត់ខ្ញុំធម្មជាតិបង្កើតមកចឹង។

លោក ទិត្យ វិច្ឆិកាបន្តទៀតថាអញ្ចឹងបានថាបុគ្គលជនជាតិយើងមួយចំនួនអោយតែជីវភាពរៀងខ្ពស់ហើយមានកិត្តិយសថ្លៃថ្លាបន្តិចដឹងតែមើលមកអ្ន កដទៃគឺតូចទាបនិងអន់សំរាប់ខ្លួនតែម្តង។លោកនិ យាយថាសរុបសេចក្តីមកវិញរាងកាយរបស់ខ្ញុំមើ លទៅឈ្លើយមែន សំខាន់កុំអោយចរិកខ្ញុំឈ្លើយដា ក់អ្នកឬមហាជនទៅគឺវាគ្រប់គ្រាន់ហើយ។

តារាចម្រៀងម្ចាស់បទ ស្ទឹងថែស្នេហ៍ខ្ញុំ លោក ទិត្យ វិច្ឆិកា ក៏បាននិយាយបន្ថែមដែរថាសម្រាប់នៅទីក្រុ ងភ្នំពេញអ្វីដែលអាចជៀសបានពីអ្នកមានមួយចំនួនគួរតែជៀសព្រោះពេលខ្លះវណ្ណៈយើងថោកទាបអ៊ីចឹងគួរចាកចេញអោយឆ្ងាយដើម្បីកុំអោយមានរឿ ងដាក់ខ្លួន៕