ក្រោយ​ប្រកាស​បាត់​ប្ដី​ ​​ស្រាប់តែ​អ្នកនាង​ ​ខ្ញុង​រំភើប​ស្ទើរ​ហោះ​ ​ពេល​ប្ដី​មកវិញ​ជូន​ចិញ្ចៀនពេជ្រ​មួយ​វង់​

​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ​មានការ​ភ្ញាក់ផ្អើល​ ​ក្រោយ​នាង​ខ្ញុង​ ​បាន​ប្រកាស​រក​ស្វាមី​ ​ដោយ​បាន​លើកឡើង​ថា​ ​ប្តី​របស់​នាង​បាន​អន់ចិត្ត​ព្រោះតែ​នាង​បង្ហោះ​វីដេអូ​ក្នុងMV​ ​ដែល​មានសាច់​រឿង​ប្តី​មាន​ស្រី​ក្បត់ចិត្ត​ ​រហូត​មានការ​យល់​ច្រឡំ​ធ្វើ​ឱ្យ​ប្រិយមិត្ត​មួយចំនួន​ ​ផ្ទុះ​ការ​ខឹង​សម្បារ​ជាមួយ​ស្វាមី​នាង​ខ្ញុង​ ​រហូត​ធ្វើ​ឱ្យ​លោក​ខឹង​ក៏បាន​ចេញពីផ្ទះ​អស់​រយៈពេល7ថ្ងៃ​។​

​ក្រោយមក​ស្រាប់តែ​ម្សិលមិញ​នេះ​ ​ខ្ញុង​ ​បាន​បង្ហោះ​នៅ​លើ​ ​Facebook​ ​ថា​ ​«​ទៅ​ចោល​អូន​ចំ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ដឹង​អី​មកវិញ​បាន​កាដូ​ធំ​សោះ​។​ ​អរគុណ​ប្តី​!​ ​ស្រលាញ់​បង​ណាស់​។​ ​បងប្អូន​ខ្លះ​ដែល​មិន​ចូលចិត្ត​យើង​គេ​អាច​ជេ​ដៀល​។​ ​តែ​ចង់​ប្រាប់​ថា​អត់​ខ្វល់​ទេ​។​ ​ព្រោះ​យើង​មិន​អាច​តម្រូវ​ ​ចិត្ត​គេ​គ្រប់គ្នា​បាន​ឡើយ​។​ ​(​ចង្កៀង​ផ្ទះ​ណា​ ​ភ្លឺ​ផ្ទះ​ហ្នឹង​)​ ​អគុណ​បងប្អូន​ដែល​ស្រលាញ់​គ្រួសារ​ខ្ញុំ​»​ ​៕​ ​