
មួយរយៈចុងក្រោយនេះ ក្រៅពីអាជីពជាអ្នកសិល្បៈមួយរូប កញ្ញាពូកែវោហាសព្ទក្នុងតំណែងជាពិធីការិនី និងជាអ្នកអថាធិប្បាយព័ត៌មានទូរទស្សន៍ កញ្ញា ដាវណ្ណ បានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន The Plus News អំពីមុខជំនួញនិងក្ដីស្រម៉ៃថ្មីសន្លាងមួយទៀតដែលនាងប្រាថ្នា និងទទួលបានបទពិសោធន៍ពីសំណាក់មិត្តភក្ដជាអ្នកណែនាំ។ កញ្ញាបានស្គាល់នារីម្នាក់ឈ្មោះ អ្នកនាង ស្រីណេ ដែលបច្ចុប្បន្នគឺជាម្ចាស់ហាងយីហោ«គាវ មី ឆ្នាំងភ្លើងសាច់អាំង»។
ពិធីការិនី ដាវណ្ណ បានថ្លែងប្រាប់សារព័ត៌មាន The Plus Newsថា កាលពីប៉ុន្មានឆ្នាំមុន អ្នកបានស្គាល់នារីជាមិត្ត គ្រាន់តែជាអ្នករត់តុប្រចាំហាងចិនមួយប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនាងបានស្គាល់រាប់អានចុងភៅចិនម្នាក់ដែលបម្រើការនៅក្នុងហាងចិនដែលបម្រើការនោះជាមួយគ្នា ក៏ហ៊ានចាប់ដៃគ្នាបើកភោជនីដ្ឋានចិនក្រោយពីសម្រេចចិត្តរៀបការជាមួយគ្នា។
និយាយពីស្ថានភាពបើកជំនួញនៅក្នុងពេលនោះ កញ្ញាបានបញ្ជាក់ថា អ្នកនាងស្រីណេ និងស្វាមី មិនមែនមានទុនរាប់ម៉ឺនដុល្លារបើកហាងនោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាអ្នករត់តុ និងគ្រាន់តែជាចុងភៅក្នុងហាង ដែលមិនមែនជាអ្នកមានបាន។ តែ ដាវណ្ណ បានពោលសរសើរដោយសារតែទាំងពីរនាក់ប្ដីប្រពន្ធសម្រេចចិត្តត្រូវ ដោយប្រពន្ធធ្វើជាអ្នករត់តុផង គ្រប់គ្រងហាងផង ហើយប្ដីជាចុងភៅផង និងជាអ្នកមើលការខុសត្រូវហាងផង ហើយទីបំផុតអ្នកទាំងពីរក៏ក្លាយជាម្ចាស់ជំនួញធំដុំដោយមានហាងអាហារចិនធំៗដល់២ក្នុងដៃ ខណៈដែលហាងមួយៗសុទ្ធតែប្រើដើមទុនមិនតិចម៉ឺនដុល្លារ។
ក្រៅពីទទួលបានបទពិសោធន៍ក្នុងការរកស៊ីបើកហាងអាហារចិននេះ កញ្ញា ដាវណ្ណ បានយល់ថា អ្នកនាង ស្រីណេ គឺជាគំរូដ៏ល្អមួយ ដែលនាង និងបុគ្គលមួយចំនួនគួរតែយកគំរូតាម។ អ្វីដែលសរសើរទៅទៀត គឺអ្នកនាងស្រីណេ បានបើកភោជនីដ្ឋានចិនដល់ទី២ក្នុងដៃ ដោយមួយមានទីតាំងស្ថិតនៅផ្លូវព្រះមុន្នីវង្ស(ម្ដុំពេទ្យចិន) ទល់មុខក្រុមហ៊ុនហុងដា និងទើបតែបើកដំណើរការភោជនីដ្ឋានថ្មីមួយកន្លែងទៀតយីហ៊ោ«គាវ មី ឆ្នាំងភ្លើង សាច់អាំង» នៅទល់មុខព្រលានយន្តហោះពោធិចិនតុង ជិតក្លោងទ្វារវត្តសុភាឃួន ដោយទីតាំងថ្មីនេះ ក្រៅពីបម្រើអាហារចិនតែរសជាតិបែបខ្មែរច្រើនប្រភេទ ក៏ប្រកាសបញ្ចុះតម្លៃ២០ភាគរយគ្រប់មុខអាហារ រហូតដល់ដំណាច់ខែមីនាផងដែរ។
កញ្ញាថា ស្រណេ គឺជាកម្លាំងបណ្ដាលចិត្តឱ្យខ្លួនចង់រកស៊ីក្នុងជំនួញនេះដែរ ទើបបានជាខ្លួនខិតខំប្រឺងប្រែងតម្រង់ទិសដៅអាជីពមួយទៀតបន្ថែមពីសិល្បៈ ហើយបើមានលទ្ធភាពគ្រប់គ្រាន់ ដាវណ្ណ គ្រោងនឹងយកបទពិសោធន៍ពីមិត្តភក្ដមកបើកជំនួញលក់អាហារចិនបែបនេះដែរ៕