ឡើងកូដខ្លាំង! ទុំ សុវត្ថិ បង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធបើកដំណើរការម៉ាកយីហោល្បីឈ្មោះ KOHNAN JAPAN (Home Center)លើកដំបូងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ

ភ្នំពេញ៖ ទីបំផុត មជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរប​ស់ប្រើប្រាស់ប្រចាំថ្ងៃ ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន ម៉ាកយីហោ “KOHNAN JAPAN (Home Center)”  បើកដំណើរការជាផ្លូវការលើកដំបូងនៅកម្ពុជា ជាន់ផ្ទាល់ដីផ្សារទំនើប អ៊ីអនម៉ល សែនសុខ កាលពីថ្ងៃទី 01 កក្កដា 2022។

ក្នុងកម្មវិធីដាក់សម្ពោធបើកដំណើរការ “KOHNAN JAPAN (Home Center)” សាខាទី១ ក្រុមហ៊ុនបានពញ្ញាក់អារម្មណ៍ អ្នកគាំទ្រជាមួយនឹងផលិតផលច្រើនជម្រើសដែលសុទ្ធតែមានគុណភាពល្អ តម្លៃធូរថ្លៃ អមជាមួយនឹងការបញ្ចុះតម្លៃពិសេស ការសម្តែង លោតម៉ុងសាយ ក្បាច់ស្គររបស់ជប៉ុន និង ចំណាប់អារម្មណ៍ របស់ តារាចម្រៀង Original Song លោក ទុំ សុវត្ថិ ថែមទៀតផង។

លោក Yuji Yoneta នាយកចាត់ចែងទូទៅ ប្រចាំក្រុមហ៊ុន Kohnan (Cambodia) Co., Ltd បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនលោកសម្រេចបើកដំណើរការអាជីវកម្ម ម៉ាកយីហោ “KOHNAN JAPAN (Home Center)” ដោយសារតែ ពុំទាន់មាន មជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរប​ស់ប្រើប្រាស់ប្រចាំថ្ងៃខ្នាតយក្សដូចយើង ក្នុងប្រទេសកម្ពុជា

យើងនៅឡើយ។ អាស្រ័យហេតុនេះ វត្តមានរបស់យើងនៅទីនេះ ប្រាកដជានឹងទទួលបានការគាំទ្រ និងទាក់ទាញយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅសុ្រក។  សម្រាប់គោលដៅបន្ទាប់ យើងនឹងបើកដំណើរការសាខាទី ២ នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល (Chip Mong Mega Mall) ផ្លូវ ២៧១ នៅក្នុងឆ្នាំនេះផងដែរ ហើយនឹងសម្រេចបើកដំណើរការឲ្យបានច្រើនជាង ៧សាខានៅទីក្រុងភ្នំពេញ នាឆ្នាំ ២០២៥៕
លោក Yuji បន្ថែមថា៖ “យើងជឿជាក់ថាវត្តមាន KOHNAN JAPAN (Home Center) នឹងផ្លាស់ប្តូរ របបនៃការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែស៊ីវិល័យ ទាន់សម័យ តាមរយៈជម្រើសច្រើនសន្ធឹកសន្ធាប់នៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ភ្ជាប់មកជាមួយនឹងគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត”។

មានវត្តមាននៅក្នុងកម្មវិធីដ៏វិសេសនេះ លោក ទុំ សុវត្ថិ បានបង្ហាញនូវចំណាប់អារម្មណ៍ពិតថា “ទប់អារម្មណ៍សឹងតែមិនចង់ជាប់បន្ទាប់ពីឃើញនូវសម្ភារៈប្រើប្រាស់សម្បូរបែប នៅក្នុងហាង KOHNAN JAPAN (Home Center) ។ ខ្ញុំអាចនិយាយថា ផលិតផលគឺសុទ្ធតែល្អៗ ហើយតម្លៃពិតជាសមរម្យខ្លាំងមែនទែន ដែលពុកម៉ែពូមីងបងប្អូនអាចទទួលយកបាន​សូមកុំភ្លេចអញ្ជើញមកកាន់ KOHNAN JAPAN (Home Center) នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ទាំងអស់គ្នា ទាន់មានប្រម៉ូសិនពិសេស។
ចំណែកឯ អ្នកនាង ស្រេង ច័ន្ទដា ដែលជា HR Manager ក៏បានប្រកាសផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរយើងផងដែរ ដោយអ្នកនាងបានថ្លែងថាៈ “ ស្វាគមន៍ដល់បងប្អូនប្រជាជនខ្មែរដែលកំពុងតែស្វែងរកការងារ សូមចូលរួមធ្វើការជាមួយពួកយើង ដើម្បីឈានទៅមុខ និងស្វែងរកការរីកចម្រើនជាមួយគ្នា” ខូណាន់មានតំរូវការបុគ្គលិកជាច្រើន ដូចជាផ្នែកលក់ ផ្នែកគិតលុយ និងផ្នែកផ្សេងៗជាច្រើនទៀត។
សូមបញ្ជាក់ផងដែរថា ការិយាល័យកណ្តាល KOHNAN JAPAN (Home Center) ត្រូវបានបង្កើតឡើងនៅក្នុងខេត្ត Osaka ក្នុងឆ្នាំ ១៩៧៨ ហើយបច្ចុប្បន្នមានហាងចំនួន ៥០២ នៅក្នុងប្រទេសជប៉ុន និង ១០ ហាងនៅក្នុងប្រទេសវៀតណាម។
កម្មវិធីដាក់សម្ពោធបើកដំណើរការ មជ្ឈមណ្ឌលផ្គត់ផ្គង់សម្ភារៈផ្ទះបាយ គេហដ្ឋាន និងរប​ស់ប្រើប្រាស់ប្រចាំថ្ងៃ KOHNAN JAPAN (Home Center)ប្រព្រឹត្តិទៅរយៈពេលបីថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ កក្កដា ឆ្នាំ ២០២២ ជាមួយនឹងប្រម៉ូសិនដ៏អស្ចារ្យ អាស្រ័យហេតុនេះសូមឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់
ទូរស័ព្ទលេខ 023986571
គេហទំព័រhttps://www.hc-kohnan.com/eng