ថៃពោលសសើរក្រុមរបាំបុរស​ស្រឡាញ់​ភេទ​ដូចគ្នា មានឆន្ទៈមុះមុត

ក្រុម​របាំ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​បាន​ចេញ​សម្តែង​ដំបូង​គេនៅ​កម្ពុជា ដឹកនាំដោយលោក Prumsodun Ok បានផ្ដល់សម្ភាសន៍ជាមួយសារព័ត៌មានថៃ ។

លោក Prumsodun Ok គ្រូ​របាំ​ និង​អ្នក​គ្រប់គ្រង​ក្រុម​របាំ​នេះ មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ក្រុម​របាំ​របស់​លោក​ នឹង​ជួយ​លើកកម្ពស់​ទស្សនៈ​របស់​សង្គម​កម្ពុជា​ចំពោះ​​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏ដូចជា​ ការ​ច្នៃ​ប្រឌិត​ថ្មី​នៅ​ក្នុង​សិល្បៈ​របាំ​ខ្មែរ។

លោក Prumsodun Ok ជា​ជនជាតិ​ខ្មែរ​អាមេរិក​ម្នាក់ ដែល​មាន​ម្តាយ​ឪពុក​ជា​ជនភៀស​ខ្លួន។​ លោក​ដឹង​ច្បាស់​ថា លោក​ចង់ក្លាយ​ជា​ អ្នក​រាំ​របាំ​ «អប្សរា» តាំង​ពី​អាយុ ០៤​ឆ្នាំ​មក​ម្ល៉េះ នៅ​ពេល​ដែល​លោក​បានជក់​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្តែងរបាំ​អប្សរា នៅ​ក្នុង​វីដេអូ​ថត​សម្រាប់​មើលកម្សាន្ត​ជា​គ្រួសារ​មួយ។

មិន​ថា របាំ​អប្សរាមាន​អាយុ​កាល​តាំង​ពី​សតវត្ស​ទី​០៧ មក​ ឬ​តាំង​ពី​បុរាណ​កាល​មកក្តី ពាក្យ​ថា «អប្សរា»​ មាន​ន័យ​ថា ទេពធីតា​ កើត​ពី​ឋានសួគ៌ និង​មាន​សម្រស់​ស្រស់​ត្រកាល ដើម្បី​ផ្តល់​ជូន​ជាការ​កម្សាន្ត​ដល់​អាទិទេព និង​ព្រះរាជា​ នៅ​ប្រាង្គ​ប្រាសាទ​អង្គរ ក្នុង​សម័យកាល​អាណាចក្រ​ខ្មែរ។ លោក Prumsodun បាន​ផ្តោត​តែ​ទៅ​លើ​ក្បាច់​រាំ​របាំ​អប្សរា​តែ​ប៉ុណ្ណោះ និង​មិន​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការណ៍​ ដែល​ថា អ្នក​រាំ​របាំ​នេះ​ ជា​ស្រ្តី​នោះ​ទេ ដោយសារ​តែ​នៅ​គ្រា​នោះ​លោក​ជា​កុមារ​ម្នាក់​នៅ​ឡើយ ហើយ​លោក​មាន​ក្តី​ស្រមៃ​ខ្ពស់៕

ជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូខាងក្រោមនេះ ៖