
មួយរយៈចុងក្រោយនេះ មនុស្សជាច្រើនបានងាកមកទទួលទានគ្រាប់ជីរក្នុងគោលបំណងជួយសម្រកទម្ងន់ និងសម្រួលការដល់បន្ទោបង់ ខណៈដែលអ្នកខ្លះទៀតក៏ជឿថា វាជំនួយស្បែក និងរក្សាតុល្យភាពកូលេស្តេរ៉ូល។ ក្នុងនោះ ក៏មានអត្ថបទជាច្រើនបញ្ជាក់ថា ការប្រើគ្រាប់ជី លាយជាមួយនឹងក្រូចឆ្មា បន្ថែមទឹកឃ្លុំ អាចមានប្រសិទ្ធជួយសម្រកក្បាលពោះខ្លាញ់បានយ៉ាងល្អ។
គ្រាប់ជីរដ៏តូចល្អិតដែលអាចពង្រីកមាឌរហូតដល់ទៅ 30 ដងនៅពេលវាត្រូវទឹកនោះ ហើយសមត្ថភាពរីកមាឌនេះ ធ្វើឲ្យអ្នកចង់សម្រកទម្ងន់មានអារម្មណ៍ថាឆ្អែត និងមិនសូវចង់ញ៉ាំអាហារច្រើនលើសកាឡូរី។ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ជីក៏មានផ្ទុកជាតិសរសៃដ៏ច្រើន អាចសម្រួលដល់ការបត់ជើងធំ និងកម្ចាត់ជាតិពុលពីរាងកាយផងដែរ។
គ្រាប់ជីរទម្ងន់ត្រឹមតែ ៤ ក្រាមមានផ្ទុកជាតិសរសៃស្មើនឹងសាលាដមួយគុម្ពឯណោះ។ ដើម្បីទទួលបានប្រសិទ្ធភាពគេ អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរលាយទឹកធម្មតា។ ប្រសិនបើលោកអ្នកនិយមបន្ថែមរសជាតិផ្សេងៗ សូមសាកល្បងលាយគ្រាប់ជីរជាមួយទឹកដោះគោជូររាវ ជាមួយចំណិតផ្លែឈើ ទឹកផ្លែម្នាស់ ទឹកដូង ឬក៏រោយវាពីលើបាយសារាយសមុទ្រតាមរូបមន្តអាហារជប៉ុនក៏បាន។ សម្រាប់ប្រិយមិត្តដែលចង់សម្រកទម្ងន់អាចអនុវត្តតាមវិធីខាងក្រោម៖
+គ្រឿងផ្សំ
– គ្រាប់ជី ២ ស្លាបព្រាកាហ្វេ
– ក្រូចឆ្មា ១ ផ្លែ
– ស្កសរ ១ ស្លាព្រាកាហ្វេ (អាចប្រើទឹកឃ្មុំ កាន់តែប្រសើរ)
– ទឹក ១កែវ
+វិធីធ្វើ
– ដាក់ត្រាំគ្រាប់ជីក្នុងទឹកឲ្យរីករយៈពេលប្រមាណ ២នាទី រួចដាក់ស្ករ និងច្របាច់ក្រូចចូលជាការស្រេច
-ញ៉ាំរាល់ពេលព្រឹកមុនពេលញ៉ាំអាហារកន្លះម៉ោង ហើយដើម្បីមានប្រសិទ្ធភាពខ្ពស់លោកអ្នកគួរតែ ហូបចំណីអាហារណាដែលមានជាតិខ្លាញ់តិច លំហាត់ប្រាណជំនួយ ដើម្បីទទួលបានលទ្ធផលល្អ៕