
ឈុតតំណាងជាតិដែលមានឈ្មោះ “ទេពធិតាមហាសង្រ្កាន្ត” ដែលគ្រងដោយកញ្ញា រីចំណាន កល្យាណ ជាបវកញ្ញាតំណាងប្រទេសកម្ពុជា បានជាប់ជាឈុតតំណាងជាតិស្អាតដាច់គេ ក្នុងការប្រកួតបវរកញ្ញាភពផែនដី ២០១៩។ ដោយកាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កម្មវិធីប្រកួតបវកញ្ញាភពផែនដីអន្តរជាតិ (MISS PLANET INTERNATIONAL 2019) បានប្រព្រឹត្តនៅសាលមហោស្រពកោះពេជ្រ មានបេក្ខភាពចូលរួម៣៤ប្រទេស។
ឈុតដែលឈ្នះតំណែងជាឈុតប្រចាំជាតិអស្ខារ្យជាងគេនេះ ជាឈុតដែលច្នៃដោយកញ្ញា រំដួលលិចទឹក និងជាឈុតដែលតំណាងអោយទេពធីតាមហាសង្ក្រាន ដែលជាទេវតាក្នុងជំនឿរបស់ខ្មែរ។ មួយឈុតនេះនៅពេលថតបង្ហោះមុនពេលចូលប្រកួត ហាក់មិនសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅដើរសម្ញ៉ែងជាមួយបណ្ដាបេក្ខនារីផ្សេងទៀតនៅលើឆាក Miss Planet International ក្នុងវគ្គប្រកួតឈុតតំណាងជាតិ គឺអស្ចារ្យស៊ីដាច់គេតែម្ដង។
កញ្ញា រីចំណាន កល្យាណ ត្រូវគេឃើញគ្រងឈុតដែលមានទម្ងន់ជាង១០គីឡូក្រាមនេះ បានសមឥតខ្ចោះ ខណៈដែលឈុតរបស់នាង ក៍ជួយអោយសម្រស់របស់នាងលេចធ្លោ និងទទួលបានការសរសើរគ្រប់មាត់ទាំងក្រសែភ្នែកជាតិ ជាពិសេសគឺអន្តរជាតិ។ មួយឈុតនេះត្រូវបានប្រកាសថាឈ្នះតំណែង ដែលធ្វើអោយជាតិសាសន៍ដទៃមើលឃើញកាន់តែច្បាស់ថាខ្មែរ ក៍មានសមត្ថភាពកែច្នៃឈុតតំណាងជាតិបានអស្ចារ្យ បើទោះជាមួយឈុតដែលច្នៃឡើងនេះ មិនត្រូវបានច្នៃដោយវត្ថុធាតុដើមមានតម្លៃដល់ម៉ឺនដុល្លារ ដូចឈុតខ្លះរបស់បេក្ខនារីមួយចំនួន។
ចង់ដឹងថា ឈុតរបស់កម្ពុជា នៅពេលស្លៀកដើរលើឆាកតើលេចធ្លោកម្រិតណា តោះទស្សនារូបភាព៖