
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានផ្តល់ភាពរីករាយដល់អតិថិជនរបស់ Ballantine’s នៅតាម Pub និង ភោជនីយដ្ឋានជាច្រើនខែមក ពេលនេះកម្មវិធី Ballantine’s True Music បានធ្វើការប្រគំតន្ត្រីដ៏ធំមួយ ខណៈកម្មវិធីទាំងមូលបានអញ្ជើញសុទ្ធសឹងតែក្រុមតារាចម្រៀង Original និងកំពូល DJ រូបស្រស់ ធ្វើឲ្យព្រឹត្តិការណ៍ប្រគំតន្រ្ដីទាំងមូលកក្រើកឆាកជាងលើកណាៗទាំងអស់។
សម្រាប់កម្មវិធីដ៏អស្ចារ្យនេះ បានធ្វើឡើងរឹតតែប្លែកកាលពីថ្ងៃទី 01 ខែមីនា ឆ្នាំ 2019 ដោយធ្វើការប្រគំតន្រ្តីនៅក្នុងមជ្ឈមណ្ឌលហាត់ប្រាណ Prokout Fitness & Fight Center ដែលមិនធ្លាប់មាន ដោយមានការអញ្ជើញចូលរួមដោយ កញ្ញា ឡូរ៉ា ម៉ម ក្រុមក្មេងខ្មែរ លោកអូន ក្រុមតារាចម្រៀងវ័យក្មេងរាងសង្ហា Mustache Band និង DJ រូបស្រស់រាងតូចច្រឡឹងកញ្ញា Maily ព្រមនឹងពិធីការិនីពេញដោយវោហារសព្ទ និងក្រមិចក្រមើមកញ្ញា សុភក្ត្រ័ កុះសុមា បានចូលខ្លួនធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។
អ្នកនាង ស៊ូ កណិកា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Pernod Ricard (Cambodge) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខស្រា Ballantine’s ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី Ballantine’s True Music នេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់គាំទ្រ ជាពិសេសក្រុមយុវវ័យខ្មែរដែលនិយមចូលស្ដាប់បទចម្រៀង Original និងចង់ក្រេបរសជាតិឈ្ងុយឆ្ងាញ់នៃស្រាវីស្គី របស់ប្រទេសស្កុតឡែន នាពេលល្ងាចនាចុងសប្តាហ៍ បន្ទាប់ពីការនឿយហត់ពីការបំពេញការងារ។ សម្រាប់ការអញ្ជើញសុទ្ធតែតារាចម្រៀង Original នេះ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យចម្រៀង Original និងចង់បង្កើតភាពសប្បាយរីករាយដល់អតិថិជនតាមចម្រៀងទាំងនោះ។ អ្វីដែលកាន់តែពិសេសទៀត អ្នកចូលរួមទាំងអស់នៅថ្ងៃនោះ ក៏បានទទួលភាពអារម្មណ៍ដ៏រំភើប ខណៈកញ្ញា ឡូរ៉ា ម៉ម និងលោកអូនបានសម្ពោធបទថ្មីក្រោមចំណងជើងថា Coming Home ក្រោយចេញ Teaser កាលពីពេលកន្លងមក។ បន្ថែមពីលើសនេះទៀត កម្មវិធីក៏មានការចាប់រង្វាន់ផ្សងសំណាងជូនដល់ភ្ញៀវកិត្តិយសដែរបានចូលរួមថែមទៀតផង។
អ្នកតំណាងក្រុមហ៊ុនខាងលើបានបន្ថែមទៀតថា Ballantine’s សន្យានឹងនាំយកកម្មវិធីកម្សាន្តថ្មីៗប្លែកៗ សម្រាប់អ្នកគាំទ្រជាច្រើនទៀត នៅពេលខាងមុខ។ Ballantine’s ជាក្រុមហ៊ុនផលិតស្រាធំលេខ 2 លើពិភពលោក ដោយបង្កើតតាំងពីឆ្នាំ 1910 មកម្ល៉េះ៕សូមបន្តគាំទ្រ និងតាមដានទំព័រហ្វេសប៊ុកផ្លូវការ Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀត៕
