បុរសម្នាក់ជូន 200 ដុល្លារជាលើកទឹកចិត្តដល់អ្នកបើក PassApp ចិត្តល្អក្រោយគាត់ភ្លេចកាបូបលើកង់បី

កាលពីល្ងាចថ្ងៃទី 4 ខែមីនា ឆ្នាំ 2019 នេះ បុរសម្នាក់ដែលបានបង្ហោះ Status លើគណនី Facebook របស់ខ្លួនថា ខ្លួនបានភ្លេចកាបូបក្នុងរម៉ក PassApp ក្រោយរូបគាត់ប្រញ៉ាប់ក៏ភ្លេច ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រំភើបនោះ ក្រោយ​លោក​តា​ដែលជាបើកកង់បីនោះ បានតេ និងយកកាបូបដែលខាងក្នុងនោះមានរបស់មានតម្លៃ និងលុយជា​ច្រើន​យក​មក​ឲ្យ​ម្ចាស់​វិញ។

បើតាមការសរសេររបៀបរាប់ពីម្ចាស់កាបូប លោក Rithy So ៖ ព្រឹកមិញប្រញាប់ក៏ទៅជិះ PassApp ហើយ​ក៏​ភ្លេច​កាបូប​ក្នុង PassApp គាត់ តែគាត់ជាមនុស្សល្អ ក៏បានយកកាបូបមកអោយវិញ ចឹងជូនគាត់  200$ សម្រាប់​លើក​ទឹក​ចឹត្តគាត់ មិនងាយរកទេមនុស្សដូចគាត់ចឹង។

ចំពោះរឿងនេះ ក្រោយម្ចាស់កាបូបបានបង្ហោះត្រឹមរយៈ 2 ម៉ោង ក៏ត្រូវបាគេ Share តៗគ្នាជាង 5 ពាន់ Share និងមានអ្នក Comment ជាច្រើន រួមនឹងអ្នក Like រាប់ K សរសើរពីទឹកចិត្តរបស់លោកតាអ្នកបើក PassApp ចិត្ត និងម្ចាស់កាបូបដែលមានចិត្តជូនរង្វាន់ដល់គាត់រហូតដល់ 200 ដុល្លារ។ ចំណុចនេះ ដោយសាលោក Rithy So ហៅធ្វើការហៅ និងកក់ការធ្វើការដំណើរតាមកម្មវិធី ទើបធ្វើឲ្យលោកតា មានលេខ អាចទំនាក់ទំនងមកវិញបាន៕