
មិនចាញ់តារាល្បីៗ ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍”ឋានព្រះឥន្ទ”កន្លងមក តារាចម្រៀងក្រម៉ិចក្រម៉ើមល្បីល្បាញ អ្នកនាង ខាត់ សុឃីម ក៍លេចធ្លោមិនធម្មតាដែរ ក្នុងព្រឹត្តិការណ៍ដដែលនេះ នៅក្រុងបាត់ដំបង កាលពីថ្ងៃទី៨ មីនា។ ក្រៅស្រស់ស្អាតមិនចាញ់តារាយុវវ័យ តារាវ័យជ្រេ តែសម្រស់ក្មេងវ័យរូបនេះ ក៍បង្ហាញមហិច្ឆតាក្នុងគម្រោងអចនទ្រព្យយក្សរបស់ក្រុមនោះផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន The Plus News អ្នកនាង ខាត់ សុឃីម និយាយថា ដែលទើបជោគជ័យក្នុងគម្រោងពុះដីឡូតិ៍លក់ជាមួយ លោក ឆាយ វិរៈយុទ្ធ នៅខេត្តព្រះសីហនុ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៊ុនស្របច្បាប់ពុះលក់ចម្ការជាហិកតារៗ ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំអោយផងដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ អ្នកនាងថា ខ្លួននឹងទិញចម្ការដូងក្រអូបនៅខេត្តពោធិសាត់ និងទទូចអោយគាំទ្រគម្រោងមួយនេះអោយបានច្រើន ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៍ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ អ្នកនាងថាជារឿងកម្រណាស់ ដែលនៅកម្ពុជាមានគម្រោងបែបនេះ ខណៈដឬលពេលកន្លងមកអ្នកនាងឃើញតែនៅប្រទេសមួយចំនួន ហើយចង់អោយមានបែបនេះជាយូរមកហើយ។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី និងជាប្រធានគម្រោង”ឋានព្រះឥន្ទ” បានអះអាងថា ការប្រកាសគម្រោងនៅខេត្តបាត់ដំបង ក៍ដើម្បីប្រកាសលក់ក្រោយចម្ការដូងក្រអូបនៅខេត្តសៀមរាប ដូចគ្នានឹងការប្រកាសកាលពីនៅប៉ោយប៉ែតផងដែរ។ ក្រោយប្រមូលទិញដីស្រែ និងដីចម្ការអ្នកស្រុកមកវិនិយោគជាចម្ការៗតាមប្រភេទដី លោកថាខ្លួនមានក្រុមផ្ទៃដីសរុបជិត១លានហិកតារនៅខេត្តកំពត ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងបាត់ដំបងផង ដោយគ្រាន់តែបាត់ដំបងមិនទាន់រៀបចំពុះជាចម្ការៗ។ គម្រោងនេះលោកថា មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៊ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំគឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៊ុនហើយចាំតែយកចំណេញ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីដែលបានធ្វើឡើងនៅខេត្តបាត់ដំបងនោះ អភិបាលក្រុងបាត់ដំបងជាគណអធិបតីក៍ប្រកាសគាំទ្រគម្រោងនេះ និងទទូចអោយពលរដ្ឋវិនិយោគលើគម្រោងនេះអោយបានច្រើនផងដែរ ដើម្បីបន្សល់ទុកដីវម្ការតកូនតចៅ។ ក្នុងពិធីនោះ លោកព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុឃីម ធ្វើអោយកញ្ជ្រោលកម្មវិធីទាំងមូលយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួន៕