មិនធម្មតាមែន !! យុវជនសង្ហារូបនេះ គ្រោងកែច្នៃកន្លែងលូសំរាមបឹងត្របែកទៅតំបន់ទេសចរណ៌​«​អាង​ត្រី​នាង​ចម​»​

កាលពីថ្មីៗនេះ ពត៌មានកក្រើកបណ្តាញសង្គមហ្វេសប៊ុក ដោយមានការសែលតៗគ្នាច្រើន ដោយសារ មានគណនីយ្យមួយឈ្មោះ Life Unlock ធ្វើការលេង Challenge ខំមិនរហូតគ្រប់ចំនួនគាត់និងប្រមូលសំរាមតំបន់នេះ ក្រោយមកក៌គ្រប់ចំនួន ខំមិនគាត់បានធ្វើដូចអ្វីគាត់បានសន្យា បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ទីនេះ ជិត១សប្តាហ៌ហើយ យ៉ាងណាមិញកាលពីម្សិលមិញនេះ យុវជនរូបនេះកាន់តែរំភើបនិងរីករាយព្រោះមានការចូលរួមជួយពីសំណាក់បងប្អូនជាច្រើន។

ជាពិសេសទៀតនោះមានជំនួយពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយគ្រឿងចក្រជាច្រើនក្នុងការប្រមូលសំរាមនេះ ដូចនេះកាន់តែធ្វើអោយការងារមួយនេះ ឆាប់រហ័សជាងមុនទៀតរហូតមកដល់ថ្ងៃនេះគឺចំនួន១០ថ្ងៃហើយដែលយុវជនរូបនេះ និងក្រុមការងារធ្វើការប្រមូលសំរាម យោងតាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញមុនពេលកើបនិងក្រោយពេលកើបនោះ ពិតជាខុសប្លែកគ្នាឆ្ងាយណាស់ គឺយុវជនរូបនេះធ្វើបានស្អាត រួមជាមួយការសហការជាមួយ ក្រសួងផងដែរ។

ស្រាប់តែថ្ងៃនេះផងដែលយុវជនរូបនេះបានផ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា : ខ្ញុំបាទ ​ជា​ស្ថាបនិក​គម្រោង​នេះ​ ​ព្រមទាំង​យុវជន​ដទៃទៀត​កំពុង​ពិភាក្សា​គ្នា​លើ​គម្រោង​កែប្រែ​តំបន់​លូ​នេះ​ ​ទៅជា​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ​។​ ​មូលហេតុ​ដែល​លោក​ ​និង​ ​យុវជន​ដទៃទៀត​ចង់​បង្កើត​​រមណីយដ្ឋាន​នេះ​ឡើង​ ​ព្រោះ​មិន​ចង់​ឲ្យ​គ្រប់គ្នា​ហៅថា​លូ​ទឹក​ស្អុយ​ ​ចង់​ឲ្យ​ឈ្មោះថា​​លូ​ទឹក​ស្អុយ​នេះ​ ​ទៅជា​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​ ​ដែល​លែង​មានការ​ចោលសំរាម​តទៅទៀត​ ​។​ ​តាម​គម្រោង​លោក​ ​និង​ ​យុវជន​ដទៃទៀត​ ​នឹង​ប្រែក្លាយ​លូ​ទឹក​ស្អុយ​នេះ​ ​ទៅជា​កន្លែង​លេង​កម្សាន្ត​ ​មាន​ដាក់ជា​រហាត់ទឹក​ដែល​អាច​ប្រមូល​សំរាម​បាន​ ​មាន​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌ មានស្ពានសំរាប់ដើរកំសាន្ត និងមានទូកជិះលេងទៀត ​។​ ​តាម​គម្រោង​ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​ រមណីយដ្ឋាន​កើត​ចេញពី​លូ​ស្អុយ​នេះ​ ​លោក​ ​និង​ ​ក្រុម​នឹង​ដាក់ឈ្មោះ​ថា​ ​«​អាង​ត្រី​នាង​ចម​»​ ​។​ ​លោកប៉ុន្តែទៀតថា រមណីដ្ធានបែបនេះប្រទេសជប៉ុនមានយូរមកហើយ ខ្ញុំចង់ធ្វើបែបនោះដែរ ។ ចុះប្រិយមិត្តយល់យ៉ាងណាដែល?