
កាដូសម្រាប់អ៊ីវ៉ា មិនមែនលុយដុល្លារទាំងបាច់ៗនោះទេ តែវាគឺជារថយន្តម៉ាក Starex ពណ៌ខ្មៅ តម្លៃជាង២ម៉ឺនដុល្លារ យ៉ាងថ្មីសន្លាងតែម្តង ព្រោះម្ចាស់កាដូដឹងថា អ៊ីវ៉ា ត្រូវការរថយន្តដែលអាចដឹកអីវ៉ាន់ និងអ្នករាំបានច្រើនចុះតាមបណ្តាខេត្ត ហេតុនេះហើយបានជាទិញឡាននេះ ដើម្បីឱ្យតារាសាច់សដូចបណ្តូលចេករូបនេះរំភើប។
ឪពុកតារាចម្រៀងសាន់ដេ រូបនេះ បានឱ្យដឹងទៀតថា “កូនស្រីគាត់ កញ្ញាអ៊ីវ៉ា មិនដែលមានបំណងចង់ហក់លោតលេងម៉ូដរថយន្តទំនើបៗ ចង់ជិះ Range Rover ឬ Lexus LX570 ទេ គឺធ្វើទៅតាមលទ្ធភាព ហើយអត់ខ្វល់រឿងឡាន បើនៅផ្ទះវិញ អ្នកណាក៏ដឹងថា អ៊ីវ៉ា ជិះវីសស្តូលដែរ អត់មានអីត្រូវខ្មាសគេទេ ។ អ៊ីវ៉ា មានរថយន្តដល់ទៅ៤គ្រឿង សម្រាប់ជិះនៅផ្ទះញឹកញាប់ជាងគេ គឺឡានវីសស្តូល ចំណែកទៅច្រៀងជិះ Lexus RX330 និង Starex”។ ១០០% គឺរថយន្ត Starex ហ្នឹង ខ្ញុំទេជាអ្នកទិញឱ្យអ៊ីវ៉ា ទេ ! កុំសង្ស័យអី គ្មានអ្នកណាផ្សេងទិញឱ្យអ៊ីវ៉ា ក្រៅពីប៉ាវាហ្នឹងទេ ! ឡាន Starex ហ្នឹង ស៊េរីឆ្នាំ២០០៩ តម្លៃជាង២ម៉ឺនដុល្លារ ហើយខ្ញុំទិញឡានហ្នឹងឱ្យកូនខ្ញុំជិះ ព្រោះវាធំដាក់អីវ៉ាន់បានច្រើន ហើយចុះខេត្តអីដាក់ ក្រុមរាំទៅទាំងអស់គ្នាតែម្តង អ៊ីចឹងហើយបានជាអ៊ីវ៉ា សប្បាយចិត្តណាស់ពេលបានឡានហ្នឹង ព្រោះជិះបានគ្នាច្រើន”។