ឃើញ​ស្ងាត់​ៗ​!​ ​បញ្ញា​ ​សិទ្ធិ រៀបចំ​សំណុំរឿងប្ដឹងនារី​បង្ខូច​ថា​លោក​ជំពាក់​លុយ​ ​និង​យក​លុយ​ទៅ​ចិញ្ចឹម​ប្រុស

ដូ​ចប្រមិ​យមិ​ត្ត​បាន​ជ្រាប​ដឹង​កន្លងមក​ថា​ ​តារា​សម្ដែង​ប្រុស​ ​និង​ច្រៀង​ ​លោក​ ​បញ្ញា​សិទ្ធិ​ ​ត្រូវ​បាន​នារី​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ ​បកអាក្រាត​រឿង​ខ្ចី​លុយ​មិន​សង​ ​ដែល​សំណេរ​របស់​នាង​អះអាង​ពីអ​ត្ត​ចរឹ​ត​ពិត​របស់​តារា​ប្រុស​រូប​នេះ​ ​និង​ឱ្យ​លោក​ ​សិទ្ធ​ ​ចេញមុខ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​។​ ​ហ្វេ​សប៊ុ​ក​នាង​មានឈ្មោះ​ ​កញ្ញា​ ​តែង​អន​ ​បាន​អះអាង​ថា​ ​លោក​ ​បញ្ញា​សិទ្ធ​ ​ខ្ចី​លុយ​មិន​សង​ ​និងBlock​ ​FB​ ​Block​ ​លេខទូរស័ព្ទ​ ​ទាក់ទង​មិនបាន​។​​

តែ​យ៉ាងណាមិញ​ ​តារា​ប្រុស​រូប​នេះ​ ​បាន​អះអាង​ថា​ ​ម្ចាស់​គណនី​នោះ​ ​និង​លោក​មិនដែល​ស្គាល់គ្នា​ទាល់តែសោះ​ ​ហើយ​សំខាន់​លោក​មិនដែល​បាន​ជំពាក់​លុយ​បុគ្គល​ណា​ម្នាក់​ក្រៅពី​បំណុល​ធនាគារ​មួយចំនួន​តូច​ក្នុង​រឿង​មុខ​ជំនួញ​ទាល់តែសោះ​ ​ស្រាប់តែ​មាន​អ្នក​មក​បង្ហោះ​បង្ខូចឈ្មោះ​បែបនេះ​។​​

ថ្មី​ៗ​នេះ​​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ដ្បិតតែ​ឃើញ​លោក​ស្ងាត់​ ​តែ​លោក​មិនបាន​បណ្ដោយ​អោយ​នារី​ម្នាក់​ដែល​បង្ខូច​ថា​លោក​ជំពាក់​លុយ​ ​និង​យក​លុយ​ទៅ​ចិញ្ចឹម​ប្រុស​មុន​នោះ​រួចខ្លួន​នោះ​ឡើយ​ ​គឺ​លោក​នៅតែ​បន្ត​និ​តិ​វិធី​ដាក់​បណ្ដឹង​ទៅកាន់​ក្រសួងមហាផ្ទៃ​ ​ដោយមាន​តំណាង​មេធាវី​របស់​លោក​ខ្នះខ្នែង​មិន​ដកដៃ​ដដែល​។​ ​លោក​ថា​ខ្លួន​បាន​រៀបចំ​សំណុំរឿង​ ​និង​ឯកសារ​ភស្តុតាង​គ្រប់គ្រាន់​អស់ហើយ​ ​ដោយ​ស្ត្រី​ដែល​ជា​បងស្រី​របស់​តារា​មួយ​រូប​ ​ដែល​បាន​បង្ខូចឈ្មោះ​លោក​នោះ​ ​ដាច់ខាត​ត្រូវតែ​សុំទោស​លោក​ជា​សាធារណៈ​ ​បើ​មិន​ចង់​ជាប់​ផ្លូវច្បាប់​នៅក្នុង​បណ្ដឹង​។​​

លោក​ថា​ខ្លួន​នឹង​ពន្លឿន​ពាក្យបណ្ដឹង​អោយ​ចេញ​រូបរាង​ក្រោយ​ត្រលប់​ពី​អូស្ត្រាលី​វិញ​ ​ដើម្បីអោយ​បងស្រី​របស់​តារា​ម្នាក់​ដែល​ក្លាយជា​សត្រូវ​របស់​លោក​ម្នាក់​នោះ​ ​ប្រឈមមុខ​ដោយ​ផ្ទាល់​។​ ​លោក​ថា​ខ្លួន​មិន​ចង់បាន​ទឹកប្រាក់​សំណង​ជំងឺចិត្ត​ទេ​ ​ប៉ុន្តែ​បើ​មិនព្រម​ចេញមុខ​សុំទោស​ ​គឺ​ពិតជា​ល្អមើល​ ​មិនយូរ​មិនឆាប់​៕