
សេដ្ឋីលុយចាយលែងអស់ Jack Ma កំពុងមានវត្តមាននៅលើទឹកដីអង្គរ ហើយដើរទស្សនាប្រាសាទបុរាណខ្មែរ ជាមួយបកប្រែវ័យក្មេងម្នាក់។ អ្នកមានលំដាប់កំពូលរបស់ចិននេះ នឹងធ្វើដំណើរទស្សនាប្រាសាទ៣របស់កម្ពុជា គឺ ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។ លោក Jack Ma តាមរយៈក្រុមហ៊ុនឯកជនមួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឮ
អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺសំលៀកបំពាក់របស់លោក ស្លៀកដើរលេងនេះ ពិតជាសាមញ្ញខ្លាំងបំផុត ដែលមើលទៅមិនសមជាសេដ្ឋីលុយចាយលែងអស់សោះ។ មហាសេដ្ឋីចិន លោក Jack Ma នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តទស្សនាប្រាសាទបន្ទាយស្រី នាទឹកដីក្រុងអង្គរ ខេត្តសៀមរាប របស់ប្រទេសកម្ពុជា ក្នុងទឹកមុខសប្បាយរីករាយជាពន់ពេក។
តាមការឲ្យដឹងពីមន្ត្រី ដែលរួមដំណើរបានអះអាងថា បើទោះបីជា លោក Jack Ma គឺជាមហាសេដ្ឋីលំដាប់ពិភពលោកក្តី តែគេសង្កេតឃើញលោកធ្វើខ្លួនយ៉ាងសាមញ្ញ ដោយជិះរថយន្ត១២កៅអី និងគ្មានអង្គរក្សការពារអ្វីឡើយ។ ហើយលោក Jack Ma នឹងចាកចេញពីទឹកដីអង្គរ នៅវេលាម៉ោង២៖០០រសៀលនេះផងដែរ។