
នេះលើកទីដំបូងហើយ ដែលក្រុមតារាមហាហង្សដែលប្រមូលផ្ដុំសុទ្ធតែតារាសិល្បៈជាកីឡាករ បានចូលប្រកួតក្នុងលីក ហើយបានឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ នៅក្នុងនោះដោយសារតែតារាល្បី២រូបបង្ហាញខ្លួនចូលលេង គឺ តារាចម្រៀង លោក កូម៉ា និង តារាសម្ដែង លោក សេង នរៈមង្គល ហើយបានរួមចំណែកជួយអោយក្រុមរកបាន៣ពិន្ទុ។
ទីបំផុតការប្រកួតជ្រើសរើសជើងឯក KMH Champion League ក្នុងពូលC រកឃើញក្រុមខ្លាំង ដែលនឹងដោយស្វ័យប្រវត្តិហើយ បើទោះជាការប្រកួតក្នុងពូលនៅម្នាក់មួយលើកទៀត។ លោក អ៊ិន សុភិន និយាយថា ជាលលោកថាបើការប្រកួតជម្រុះពូលលើកចុងក្រោយក្រុមលោកឈ្នះមួយលើកទៀត នោះនឹងបានឈរលេខ១ក្នុងពូល C តែបើទោះជាចាញ់ក៍បានឡើងទៅកាន់វគ្គ១៦ក្រុមនោះដែរ ដោយគ្រាន់តែបានត្រឹមឈរលេខ២ក្នុងពូល។ យ៉ាងណាមិញ លោកថានឹងប្រឹងអោយអស់ពីសមត្ថភាព ដើម្បីប្រឹងយកលំដាប់លេខ១ក្នុងពូល ដើម្បីគេចក្រុមខ្លាំងមួយផ្សេងទៀត ដែលគ្រោងនឹងត្រូវប៉ះគ្នាក្នុងវគ្គខ្វែង។
ផលិតកររបស់មហាហង្សរូបនេះ បានបញ្ជាក់បន្ថែមថា និយាយថា ការប្រកួតកាលពីថ្ងៃទី១៤ មីនា នោះ ក្រុមរបស់លោកបានយកឈ្នះលើក្រុមអាណាចក្របៃតង ក្នុងលទ្ធផល២ទល់១ បន្ទាប់ពីក្រុមគូប្រកួតរកបានមួយគ្រាប់មុន។ លោកថាតារាសម្ដែង លោក សេង នរមង្គល ដែលមានឈ្មោះកំណើតថា ហូ ប៉ូសេង ជាអ្នករកបានមួយគ្រាប់ និងសមាជិកក្រុមមួយរូបទៀត ជាអ្នករកបានមួយគ្រាប់ទៀត។
ជាការពិតណាស់លោកចាត់ទុកថា ជ័យជម្នះរបស់ក្រុមមហាហង្ស ដែលអាចឡើងទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិនេះ គឺបានកើតឡើងដោយសារការរួមចំណែករបស់តារា២ដួង នោះគឺ តារាចម្រៀង លោក កូម៉ា ដែលជាអ្នកបោះបាល់អោយយ៉ាងល្អដល់ក្រុមអ្នកស៊ុតចូល និងតារាសម្ដែងលោក សេង នរមង្គលតែម្ដង ទើបអាចអោយក្រុមមហាហង្សរកបាន៣ពិន្ទុ ហើយបានឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ លោកថាក្នុងការប្រកួតបន្តបន្ទាប់តារាសិល្បៈច្រើនឡើងនឹងបង្ហាញខ្លួនចូលលោក ដោយលោកមិនទាន់រំពឹងថា នឹងឈ្នះក្នុងវគ្គឆ្លងពូលនោះទេ តែនឹងប្រឹងអោយអស់ពីលទ្ធភាព៕