ព្រាប សុវត្ថិ ណែនាំកសិករឱ្យស្គាល់គម្រោងកើបលុយពី«ឋានព្រះឥន្ទ»

យ៉ាងហោចណាស់មានពេល2លើកមកហើយដែលកំពូតារាចម្រៀង ព្រាប សុវត្ថិ បានចាកចេញទៅសម្តែងតាមផែនការគម្រោងពុះដីចម្ការរបស់ក្រុមហ៊ុន«ឋានព្រះឥន្ទ» ដោយ២លើកមុនមាននៅបាត់ដំបងប៉ោយប៉ែត សុទ្ឋតែទទួលបានការកក្រើកឆាក។ ម្ល៉ោះហើយទើបធ្វើឱ្យថៅកែដី«ឋានព្រះឥន្ទ» មានការពេញចិត្តពេញថ្លើមព្រោះមិនត្រឹមតែផ្សាយពីគុណប្រយោជន៍នៃការពុះដីចម្ការប៉ុណ្ណោះទេ ថែមទាំងបានជួបផ្ទាល់ជាមួយអាយឌលក្នុងចិត្តបន្តទៀត។

បើទោះបីលោក ព្រាប សុវត្ថិ ជិតដល់ពេលកំណត់ឡើងយន្តហោះទៅអាមេរិកនៅថ្ងៃទី២១ មិនា ឆ្នាំ២០១៩ ខាងមុខនេះក៏ពិតមែន តែកំពូលតារាចម្រៀងគ្រងតំណែងកំពូលរូបនេះនៅតែឆ្លៀតបំពេញបេសកម្មជាមួយការកំណត់កុងត្រារបស់ក្រុមហ៊ុនដីចម្ការ «ឋានព្រះឥន្ទ» ដែលជាក្រុមហ៊ុនធំប្លែកគេបង្កើយយុទ្ននាការពុះជាដីចម្ការហិចតាៗចែកជូនអតិថិជន។ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៍ល្អនេះលោក ព្រាប សុវត្ថិ បានចុះមកដល់ខេត្តកំពតម្តងនេះជាដំណើរលើកទី៣ ក្រោមការស្វាគមន៍ពីម្ចាស់ជំនួញនិងការគាំទ្រច្រើនពីទស្សនិកជននាឱកាសនោះ។ លោកពិតជាមានប្រជាប្រិយភាពមិនធម្មតាមែន ទើបអាចកើបលុយពីកម្មវិធីសម្ពោធលក់ចម្ការបង់រំលោះ”ឋានព្រះឥន្ទ”ជាលើកទី៣ទៀត កាលពីយប់ថ្ងៃទីទី១៤ មីនា នៅខេត្តកំពត ក្នយងពេលដែលតម្លៃច្រៀងរបស់លោក ត្រូវគេបង្ហើបថាត្រឹមតែ៤បទ ឬមួយកម្មវិធីខេត្ត ទារបានដល់៤ពាន់ដុល្លារ។

លោក ព្រាប សុវត្ថិ និយាយថា៖ខ្លួនច្រៀងអោយកម្មវិធីនេះជាលើកទី៣ហើយ បន្ទាប់ពីគម្រោងបើកនៅប៉ោយប៉ែត និងបាត់ដំបង។ លោកប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន ដែលវិនោយោគលើការប្រមូលទិញដីស្រែ និងដីទំនេររបស់ពលរដ្ឋ ដោយបានរៀបចំក្រុមការងារអោយដាំដុះជាចម្ការធុរ៉េន ចម្ការដូងក្រអូប និងជាចម្ការប័រ ហើយពុះជាហិកតារៗលក់បង់រំលោះជូនពលរដ្ឋ។
លោកកាន់តែចាប់អារម្មណ៍ចំពោះគម្រោងពុះលក់ចម្ការធុរ៉េននៅខេត្តកំពត កាលពីថ្ងៃទី១៤ មីនា ដោយលោកប្រកាសថា នោះជាការវិនិយោគដ៍ល្អមួយ ដែលពលរដ្ឋ គួរតែរួមចំណែក ដើម្បីជាប្រយោជន៍សម្រាប់គ្រួសារខ្លួនផង និងសម្រាប់សង្គមផង។ លោកប្រកាសដាក់ក្បាលមេក្រូថា បងប្អូននៅគិតអ្វីទៀត បើចម្ការក៍ត្រូវបានទិញក្នុងតម្លៃបង់រំលោះ ហើយថែមទាំងមានក្រុមហ៊ុនជាអ្នករ៉ាប់រងមើលថែដំណាំចម្ការអោយពេញ៦ឆ្នាំ ហើយរង់ចាំតែទទួល ហើយមិនភ័យរឿងដាំដំណាំដោយខ្លួននោះ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង”ឋានព្រះឥន្ទ” បានអះអាងថា វត្តមានរបស់លោក ព្រាប សុវត្ថិ កាលពីថ្ងៃទី១៤ មីនា គឺជាគម្រោងប្រកាសលក់ដីចម្ការធុរ៉េននៅក្នុងខេត្តកំពត បន្ទាប់ពីគម្រោងលក់ចម្ការប័រ និង ដូងក្រអូប នៅខេត្តមណ្ឌលគីរី និង សៀមរាប ត្រូវបានប្រកាស។ គម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមឱ្យធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៦ឆ្នាំសម្រាប់ចម្ការធុរ៉េននៅកំពត។ លោកបង្ហាញការចាប់អារម្មណ៍ដែលអចនទ្រព្យកូនកាត់មួយនេះ មានអ្នកកក់ទិញច្រើនសម្រាប់ចម្ការធុរ៉េន បើទោះជាចម្ការធុរ៉េន ស្ថិតក្នុងតំបន់ថ្លៃ ត្រូវបានប្រកាសលក់ មួយឡូតិ៍(មួយហិកតារ) ៤៥០០០ដុល្លារ។

លោក ប៉ុល កុសល អភិបាលរងខេត្តកំពត ក៍បានទទូចដូចគ្នានឹងលោក ព្រាប សុវត្ថិ អោយពលរដ្ឋងាកមកវិនិយោគជាមួយចម្ការបង់រំលោះ ដើម្បីបានទាំងដីចម្ការ និងបានទាំងផលដំណាំតកូនតចៅក្នុងពេលខាងមុខ។ លោកថានេះជាគម្រោងជួយជំរុញដល់វិស័យកសិកម្ម ដោយលោកធានាដីចម្ការធុរ៉េននៅខេត្តកំពតគឺជាដីស្របច្បាប់ និងជាដីដែលបានពីការប្រមូលទិញពីពលរដ្ឋ៕