គួច ឃេវិន ពន្លះអគ្គនាយក TVFB សុវណ្ណ រិទ្ធី ៖ «ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ»

ក្រោយមានការប្រតិកម្មពីលោក សុវណ្ណ រិទ្ធី ដែលគេស្គាល់ថា ជាអគ្គនាយក TVFB នោះ លោក គួច ឃេវិន ដែលជាផលិតករ និងអ្នករៀបចំការប្រគំតន្ត្រីធំៗ បានឌឺដងផ្លែផ្កា ឲ្យយ៉ាងចាស់ដៃទៅឆ្លើយតបវិញ ដោយលើកសុភាសិតថា «ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ» ។

​លោក គួច ឃេវិន បានសរសេរសារនៅលើហ្វេសប៊ុកមុននេះថា ញុំបាទសុំបញ្ចេញមតិ​យោបល់ខ្លះៗដើម្បី ចូលរួមបកស្រាយក្នុងការរិះគន់ទាំងនេះ​ តាមពិតទៅការបង្កើតរោងចក្រផលិតស្រា បៀរ លក់នៅលើទីផ្សារ មានការអនុញ្ញាត្តិបើក…ស្ថានីយ៍ទូរទស្សន៍ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានា ក៏មានអាជ្ញាប័ណ្ណ និងពេលវេលាផ្សព្វផ្សាយយ៉ាងត្រឹមត្រូវគឺអនុញ្ញាតចាប់ពីម៉ោង8យប់​… ការចាប់ដៃគូរផ្សព្វផ្សាយរវាងក្រុមហ៊ុន នឹងទូរទស្សន៍ ក៏មានការជ្រើសរើស នឹងយល់ព្រម ហើយទទួលស្គាល់ពីភាពល្បីល្បាញទៅវិញ ទៅមក… ការឃោសនាស្រាបៀរ តាមទូរទស្សន៍ ឬតាមប៉ាណូ គឹសុទ្ធតែមានលក្ខខ័ណ្ឌ” ពិសារដោយការទទួលខុសត្រូវ” ដូច្នេះបើអ្នកមិនចេះទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួន តើឲ្យនរណា មកទទួលខុសត្រូវជំនួស? ចុះប្រសិនជាគេឃោសនាឲ្យអ្នកទៅផឹកថ្នាំពុល សម្លាប់ខ្លួនតើ អ្នកទៅឬអត់ ? ច្បាប់អនុញ្ញាត្តិ ដែរទេ? ការផ្សាយ ការលក់ ការឃោសនាស្រាបៀរ ដែលច្បាប់អនុញ្ញាត្តិ វាជារឿង របស់គេ !ផឹកឬមិនផឹកជារឿង របស់អ្នក ហើយការមិនទទួលខុសត្រូវ ចំពោះកាផឹក ទោះជាស្រាបៀរ ឬថ្នាំពុល វាក៏ជារឿងរបស់អ្នក ! ។ ការផលិតស្រាបៀរ ការផ្សព្វផ្សាយស្រាបៀរ មានច្បាប់អនុញ្ញាត្តិគឺជាសិទ្ធិសេរីភាព របស់ក្រុមហ៊ុននឹងទូរទស្សន៍ ផឹកឬមិនផឹកជាសិទ្ធិសេរីភាពរបស់អ្នក ។

សត្វកង្កែបដែលរស់នៅបាតអណ្តូង វាអួតថាមេឃប៉ុនមាត់អណ្តូងនោះវាធំក្រៃពេក ព្រោះតែវាមិនដែលឃើញលំហរមេឃពិតនោះធំប៉ុណ្ណា ? ឱ!លោកTV facebook អើយ!!! កុំថាឡើយប្រាក់ លាន សូម្បីតែលោកសំពះអង្វរសុំផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរមិនយកកម្រៃ ក៏ទំនងជាគេមិនដាក់ផ្សាយដែរ ពីព្រោះ បើដាក់ផ្សាយស្រាបៀរនៅទូរទស្សន៍លំដាប់លេខ #1 នោះប្រៀបដូចជាដាក់ស្រាបៀរលក់លើទូ បិតមាស តែបើផ្សាយតាម facebook វិញនោះគឺប្រៀបដូចជាទម្លាក់ចោលក្នុងធុងសំរាមយ៉ាងអីចឹង ! ព្រោះថោកជ្រុល ! ។ ខ្មែរមានសុភាសិតមួយឃ្លា “ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ ” គួរឲ្យពិចារណាដែរ???…