
កាលពីថ្ងៃទី១៨ មីនា តារាហ្វេសប៊ុកដែលមានឈ្មោះថា Love Riya បានធ្វើអោយកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែអ្នកនាងក្រៅពីជាអ្នកលក់អនឡាញល្បីឈ្មោះ និងបានស្វាមីស្រស់សង្ហារមិនចាញ់តារា ប៉ុន្តែពិធីមង្គលការនេះ ក៍ត្រូវគេឃើញផេករបស់សាមីខ្លួនLive គ្រប់សកម្មភាព ដោយមានអ្នកចូលទស្សនារហូតដល់រាប់ពាន់នាក់។ មង្គលនេះ ក្រៅពីចំណាយរៀបចំយ៉ាងប្រណិតធ្វើអោយម្នាក់ៗលាន់មាត់ ម្ចាស់ពិធីក៏ចំណាយមិនតិចពាន់ដុល្លារនោះដែរ លើវត្តមានតារាល្បីៗអោយច្រៀងរាំ និងធ្វើជាពិធីករ ដែលបង្កឱ្យពិធីមង្គលការមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។
អ្នកនាង Love Rita ដែលរៀបការជាមួយស្វាមីវ័យក្មេងកាលពីយប់មិញនៃអគារកោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ញញឹមបិទមាត់មិនជិតនោះទេ ព្រោះនោះជាអ្វីដែលស្ត្រីគ្រប់រូបប្រាថ្នាស្រមៃចង់ឃើញពិធីសិរីមង្គលសំពះផ្ទឹមតាមច្បាប់ប្រពៃណីតបគុណមាតាបិតា។ លើសពីនេះឆ្លងកាត់ពេលវេលា បទពិសោធន៍ស្នេហ៍យ៉ាងយកចិត្តទុកដាក់ផងនោះ ទើបសម្រេចគោលដៅឈានដល់ការរួមរស់ចាប់ដៃគូរកស៊ីពេញមួយជីវិតថែទាំគ្នាដល់ចាស់។
អ្នកនាង love riya បានឲ្យដឹងថា ស្វាមីរបស់អ្នកនាងមានឈ្មោះ Handry Sary វ័យប្អូននាង១០ឆ្នាំ ហើយយើងបានចាប់ចិត្តស្រឡាញ់គ្នាមិនឆេវឆាវ ហ្នឹងធឹង នៅក្បែរគាត់មានអារម្មណ៍ថាមានសុភមង្គល ដោយសារតែគាត់បង្ហាញភាពស្មោះត្រង់ចិត្តល្អស្រឡាញ់នាង ស្រឡាញ់គ្រួសារនាង ក៏សម្រេចចិត្តចូលរោងតែម្ដង។ នាងបន្តថា ចំណងស្នេហ៍រវាងយើងទាំង២ មានរយៈពេលមួយឆ្នាំជាង ទើបឆ្លងដល់ការភ្ជាប់និស្ស័យសំពះផ្ទឹមជាប្តីប្រពន្ធ។ ទាក់ទងថ្លៃបណ្ណាការថៅកែលក់ឡេដ៏ឆ្លាតរូបនេះ បន្តថា ខាងប្រុសជូននាង៤ម៉ឺនដុល្លារ និងខ្សែកពេជ្រ១០ម៉ឺនដុល្លារ ហើយរបស់ទាំងនេះ នាងសន្យាថានឹងមើលថែឲ្យល្អ។ ចំណងដៃ ដែលបានពីពិធីការយើងទុករកស៊ីបន្តទៀត។ ចំពោះការបរិច្ចាគជួយសង្គមនាងធ្វើច្រើនមកហើយ នឹងនៅតែបន្តជួយជាបន្តទៀត ក្នុងទឹកចិត្តមនុស្សធម៌។
ចំពោះស្វាមីកូនក្រមុំវិញ បានឲ្យដឹងដែរថា ក្រោយរៀបការយើងទាំង២ គ្រោងយកបុត្រឆាប់ៗនេះ ដោយកូនដំបូងលោកចង់បានកូនប្រុសជាងគេ។ លោកថា ពិធីមង្គលការមិនសូវអញ្ជើញអ្នកសិល្បៈទេ ច្រើនជាភ្ញៀវរកស៊ី។
គួរបញ្ជាក់ផងដែរថា មង្គលការរបស់តារាហ្វេសប៊ុក អ្នកនាង Love Riya និងស្វាមី មិនត្រឹមតែធ្វើឲ្យមានការចាប់អារម្មណ៍ នឹងវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម និងការដេគ័រពិធីមិនធម្មតា កូនកំលោះកូនក្រមុំទាំងពីរ ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតា នឹងរូបសម្រស់សមគ្នា ដោយត្រូវបានគេសរសើរថា មួយគូនេះសមគ្នាកប់ ជាពិសេស គឺសម្រស់កូនកំលោះលោក ហេនឌ្រី ដែលសង្ហារតារាខ្លះមិនដូរនោះ។ រូបភាពមង្គលការរបស់អ្នកទាំងពីរ ត្រូវបានគេ Share ចង់ខ្លាំងជាងបុគ្គលល្បីនោះផង ទើបតារាហ្វេសប៊ុកមួយគូនេះ ត្រូវគេចាត់ទុកថា កក្រើកគួរឲ្យសរសើរក្នុងថ្ងៃមង្គលការ៕