
ក្នុងពេលដែលលោក វី ជីវ័ន្ត កំពុងទទួលបានភាពមមាញឹកតារាចម្រៀងនងសម្តែងរូបនេះក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីលោកថៅកែអចលនទ្រព្យមួយ។ តារាសក់សំពោងរូបនេះហាក់មានយីអ៊ុនច្រើននៅពេលទទួលតម្លៃការងារល្អលើការច្រៀងរាំកម្មវិធីបង្ហាញលទ្ឋផលដី។បើទោះជាលោកជាប់ចិត្តហ្នឹងទទួលបានការសម្តែងប៉ុន្មានលើកតែលោកមិនធ្លាប់កំណត់តម្លៃខ្លួនដូចគេឡើយ។
តារាសម្ដែងសក់សំពោង លោក វី ជីវ័ន្ត និងតារាសម្ដែងពីរបីរូបផ្សេងទៀត ក៏បានបង្ហាញឆន្ទៈ ដើម្បីបោះទុនក្នុងគម្រោងពុះលក់ដីឡូតិ៍នេះដែរ ដោយគិតថាជំនួញដីធ្លីនៅក្នុងប្រទេសកម្ពុជាកញ្ជ្រោលខ្លាំងណាស់។ លោក បានថ្លែងបែបនេះ នៅក្នុងពិធីបើកសម្ពោធគម្រោងពុះលក់ដីឡូតិ៍របស់ក្រុមហ៊ុន សេង ហាន នៅម្ដុំផ្លូវជាតិលេខ៥១ កាលពីព្រឹកថ្ងៃទី១៧ មីនា។
តារាសម្ដែង និងជាតារាចម្រៀង លោក វី ជីវ័ន្ត បានថ្លែងក្នុងឱកាសបង្ហាញខ្លួនបើកសម្ពោធ ដែលតម្រូវអោយលោកធ្វើជាតារាកិត្តិយសនោះថា លោកមានចំណាប់អារម្មណ៍ចង់ចូលហ៑ុនពុះលក់ដីឡូតិ៍ជាយូរមកហើយ ដោយសារតែមុខជំនួញកំពុងតែមានសន្ទុះ និងមានតារាច្រើននាក់ប្រឡូកហើយជោគជ័យ។ ប៉ុន្តែមកពីលោក មិនទាន់រកឃើញដៃគូ និងមិនទាន់ការផ្ដល់ឱកាសពីអ្នកមានបទពិសោធន៍ខាងផ្នែកដីធ្លី ទើបលោកបានត្រឹមដំអក់។ យ៉ាងណាមិញ លោកបានប្រកាសថាខ្លួនសំឡឹងឃើញដៃគូ គឺក្រុមហ៊ុន សេងហានពុះលក់ដីឡូតិ៍នោះហើយ ទើបលោកសម្រេចចិត្តថានឹងចាប់ដៃ ដោយគ្រាន់តែក្នុងពេលនេះស្ថិតក្នុងលក្ខណ្ឌសិក្សានៅឡើយ។ ក្រុមហ៊ុនសេងហានពុះលក់ដីឡូតិ៍នៅម្ដុំផ្លូវ៥១ ជាក្រុមហ៊ុននិងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះជាយូមកហើយ។ អ្វីដែលសំខាន់បំផុត គឺលោក និងបងធម៍ដែលជាម្ចាស់ក្រុមហ៑ុនតែម្ដងមានទំនាក់ទំនងនឹងគ្នាជិតស្និទ្ធិ ហើយលោកកក់ក្ដៅក្នុងរឿងទំនុកចិត្តមុខជំនួញ។
លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហានពុះដីឡូតិ៍ បានថ្លែងការសាទរចំពោះជំហររបស់លោក វី ជីវ័ន្ត និងតារា២រូបទៀត ក្នុងពិធីបើកគម្រោងថ្មីទំហ៑ំ៨ហិចតាចម្ងាយពីថ្នល់ទទឹងលើផ្លូវ៥១ប្រមាណ៥គីឡូ ស្ថិតនៅទល់មុខវត្តគល់តាឡឹក កាលពីព្រឹកថ្ងៃទី១៧ មីនា។លោកថាគម្រោងទី៥របស់ក្រុមហ៊ុនលោក ពិតជាត្រូវការការចូលរួមយ៉ាងសកម្មពីតារាសិល្បៈ ដោយលោកបញ្ជាក់ថាបើគម្រោងរបស់មានតារាធ្វើជាតំណាង ឬ ជាដៃគូភាគហ៑ុន គឺរឹតតែមានការគាំទហរ ដោយសារតែគម្រោងថ្មីរបស់លោកស្ថិតក្នុងផ្លូវក្រវ៉ាត់ក្រុង និងជាតំបន់គន្រោងរោងចក្រ។
លោកថា តម្លៃដីក្នុងគម្រោងថ្មីគឺចាប់ពី៣ពាន់ដុល្លារក្នុង១ឡូ ខណៈដែលតម្លៃទីផ្សារគឺពី១២០០០ ទៅ១៥០០០ដុល្លារ ក្នុងមួយឡូតិ៍។ លោកថាមិនដល់១ឆ្នាំ២ឆ្នាំទៀតនោះទេ ទីតាំងនៅក្នុងតំបន់ដែលលោកពុះឡូតិ៍នេះ នឹងក្លាយជាតំបន់ប្រជុំជនមួយ ដោយសារលើបណ្ដោយផ្លូវលេខ៥១ សុទ្ធតែជាគម្រោងរោងចក្រធំៗ ហើយ គោលការណ៍លក់របស់ក្រុមហ៊ុកនៅក្នុងពេលនេះ ក៍ស្ថិតក្នុងលក្ខណ្ឌបង់ផ្តាច់ បង់ រំលោះ និងបង់ជាដំណាក់កាល។
លោកថាក្រុមហ៊ុនទទួលជោគជ័យលើ៤គម្រោងមកហើយ ដោយគម្រោងទី១ ,ទី២,ទី៣,និងទី៤ សុទ្ឋតែមានផ្ទៃដី១០ហិចតា១៥ហិចតា២០ រហូត៤០ហិចតាជាង ហើយលក់អស់ៗមិនដែលខាន។ លោកថា ក្រុមហ៊ុននឹងមានគោលការណ៍ចាប់ដៃជាមួយតារាច្រើននាក់ក្នុងគម្រោងអាជីវកម្មនេះ ដើម្បីផ្ដល់ឱកាសអោយតារាសិល្បៈ ដូចជាលោក វី ជីវ័ន្ត ជាដើមមុខជំនួញក្រៅសិល្បៈ៕