
ថ្មីៗនេះមានព័ត៌មានលេចចេញមកថា អតីតសមាជិកក្រុមតារាចម្រៀងផលិតកម្ម រៃមាស ហាក់បានសម្រេចចិត្តច្បាស់ហើយ ក្នុងការចែកផ្លូវគ្នាជាមួយស្វាមី ក្រោយពេលរស់នៅមិនចុះសម្រុងគ្នា ។អ្នកនាង ឆៃ លីដាឡែន បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ក្រោយបានរស់នៅជាមួយគ្នាអស់រយៈពេល២ឆ្នាំ និងមានកូនប្រុសមួយ ។
ប្រភពព័ត៌មានដដែលបានរៀបរាប់ទៀតថា ទស្សនិកជនជាច្រើន មានចម្ងល់ថា ឆៃ លីដាឡែន ទទួលបានចំណងដៃកូនប្រុសមួយដ៏គួរឲ្យស្រឡាញ់ណាស់ តើហេតុអ្វីបានជាចំណងអាពាហ៍ពិពាហ៍មួយនេះ បែរជាបែកបាក់គ្នាទៅវិញ ។ អ្នកនាង ឆៃ លីដាឡែន ជាកូនអ្នកខេត្តបាត់ដំបង ដែលក្រោយពីបានចាប់ដៃគ្នាជាមួយស្វាមីមកគឺ អ្នកនាង បានបញ្ចប់អាជីពសិល្បៈរបស់ខ្លួន ដោយមិនរវីរវល់ទៀតឡើយ។ ក្រោយពេល ឆៃ លីដាឡែន មានភាពមិនចុះសម្រុងជាមួយស្វាមីមក មួយរយៈពេលចុងក្រោយនេះ ក៏មិនសូវឃើញអ្នកនាងបង្ហោះរូបស្វាមីទៀតទេ គឺអ្នកនាងមានតែពាក្យថា មិនស្បាយចិត្តទៅវិញ។ សម្រាប់មូលហេតុនៃការមិនចុះសម្រុង រហូតមានការការចែកផ្លូវគ្នាជាមួយស្វាមីនេះ អ្នកនាង ឆៃ លីដាឡែន មិនទាន់មានការបញ្ជាក់ច្បាស់លាស់សម្រាប់ទស្សនិកជន នោះទេ ។
មិនយូរប៉ុន្មានតារាស្រី ឆៃ លីដាឡែន បានត្រឹមសម្ដែងការបកស្រាយនៅលើហ្វេសប៊ុកចំពោះព័ត៌មាននេះថា «ហួសចិត្ត អស់អីនិយាយ »។ យ៉ាងណាមិញសារព័ត៌មានយើងខ្ញុំកំពុងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីសំណាក់តារាសម្ដែងស្រីល្បីឈ្មោះមួយដួងនេះ៕