« 20K» ផន ស្រីខួច ត្រៀមវាយលុកកំពូលតារាងបទចូលឆ្នាំ

ជារៀងរាល់ឆ្នាំ កៀកជិតដល់ខែមេសា គេសម្គាល់ឃើញថា ផលិតកម្មក្នុងស្រុកជាច្រើនដុតដៃដុតជើងគ្នាសម្រុកចេញបទចម្រៀងត្រៀមអបអរពិធីបុណ្យចូលថ្មីប្រពៃណីខ្មែរ។ នៅក្នុងនោះ ផលិតកម្មរស្មីហង្សមាស ក៏តែងតែបញ្ចេញបទចម្រៀងរបស់តារាក្នុងទ្រនំខ្លួន ទាំងបទប្រពៃណី រាំវង់ សាវ៉ាន់ កន្រ្តឹម រាំក្បាច់ជាដើម ក៏មិនមានឃើញចេញបទថ្មីៗតាមបែបចង្វាក់កន្ទ្រាក់អារម្មណ៍ផងដែរ។

ដោយឡែកនៅក្នុងឆ្នាំ បទចម្រៀងថ្មីដែលកំពុងតែអង្រួនដួងចិត្តមិត្តយុវវ័យខ្លាំងបំផុត ហើយទើបតែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងនោះ មានចំណងជើងថា “20K” របស់តារាចម្រៀងល្បីល្បាញ កញ្ញា ផន ស្រីខួច ដែលមានអ្នកទស្សនារាល់សែននាក់ និងត្រូវគេស្ញើចសរសើរទាំងចង្វាក់ និងស្ទីលប្លែកភ្នែកមួយបទនេះ ត្រូបបានគេរំពឹងយ៉ាងខ្លាំងថា នឹងជួយឲ្យតារាហង្សមាសរូបនេះលោតខ្លាំង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះផង។

“20K” របស់កញ្ញា ផន ស្រីខួច ជាស្នាដៃដឹកនាំសាច់រឿងប្លែកៗដោយលោក កៅ សីហា ក្នុងពេលទើបចេញជា Audio ហាក់មិនសូវកន្ត្រាក់ បានការគាំទ្រខ្លាំងទេ តែដល់ពេលចេញជា MV ហើយស្ទីលរបស់នាងទៀតសោត និងតួសម្ដែងសុទ្ធក្រមុិចក្រមើម នឹងមានស្ទីលរាំសប្បាយប្លែកភ្នែក ហាក់ធ្វើឲ្យបទ”20K” ផ្ទុះខ្លាំងតែម្ដង។

ចង់ដឹងថា រូបភាពទាក់ទាញ ហើយបទភ្លេងពិរោះរណ្ដំគួរឱ្យចង់រាំបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖