ស៊ូ ស៊ីរីកា តស៊ូខំកើបប្រជាប្រិយភាពទាំងក្នុងស្រុក និងនៅអាមេរិក

ខណៈពេលនេះ តារាចម្រៀងកំពុងឡើងកូដខ្លាំងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ត្រូវបានគេអះអាងថា ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទឹកដីអាមេរិក ដោយការសម្ដែងរបស់នាងត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ សូម្បីតែជនបរទេសដែលមានខ្លះជាមន្ត្រីទូតក៍មកទស្សនាយ៉ាងណែនៗគ្រប់Show ដែរ។ អ្វីដែលគួរសរសើរទៅទៀត គឺនាងមិនស្ងាត់បទផ្ទុះក្នុងស្រុកនោះឡើយ ដោយសារតែក្នុងពេលនេះ២បទរបស់នាងក៍ទទួលការបានការគាំទ្រមិនធម្មតា។

ប្រភពពីសហរដ្ឋអាមេរិក បានថ្លែងបញ្ជាក់ថា ស៊ូ ស៊ីរីកា ទើបតែមានឱកាសសម្ដែងជាលើកដំបូងនៅលើទឹកដីអាមេរិកប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះកញ្ឆក់បសនការគាំទ្រគួរអោយសរសើរ។ ៦ លើកដែលនាងបសនសម្ដែងចាប់តាំងពីទៅដល់ ស្ទើរមិនមានការសម្ដែងលើកណសដែលអ្នកទស្សនាមិនសុំថែមកៅអីនោះទេ ដោយសារតែម្នាក់ៗជាប់ចិត្តនឹងរូបសម្រស់ និងទេពកោសល្យច្រៀងរាំរបស់នាង។ ប្រភពពីអ្នកទៅចូលរួមទស្សនាការសម្ដែងដោយផ្ទាល់របស់នាងនៅលើទឹកដីអាមេរិក សុទ្ធតែលាន់មាត់សរសើរថា នាងជាតារាចម្រៀងខ្មែរ ដែលអាចបកស្រាយបានលន្លង់លន្លោចទាំងបទមនោសញ្ចេតនាជាភាសាខ្មែរ និងបរទេស ខណៈដែលបទចម្រៀងជាចង្វាក់រាំៗដែលនាងបកស្រាយក៍ពោរពេញដោយស្ទីលក្រម៉ិចក្រម៉ើម ធ្វើអោយអ្មកទស្សនាដោយផ្ទាល់ជាប់ចិត្ត។ ម្នាក់ៗនិយាយថា ស៊ូ ស៊ីរីកាពិតជាមានប្រជាប្រិយភាពខ្លាំងមែនសម្រាប់ការបង្ហាញខ្លួនមកសម្ដែងនៅលើទឹកដីអាមេរិកលើកនេះ ប៉ុន្តែនាងបែរជាបដិសេធនៅពេលមានការទទូចអោយនាងបន្តសម្ដែងអោយបានលើសកំណត់ទៅវិញ។ អ្នកធានាយកនាងទៅច្រៀងបង្ហើបថាញញឹមបិទមាត់មិនជិតនោះទេ ដោយបានទាំងសរសើរថានាងគឺជាតារាល្បីមកពីកម្ពុជាតែម្នាក់ដែលចេះសម្របតាមបរិយាសដោយតស៊ូច្រៀងបំពេញតាមសំណូមពរអ្នកគាំទ្រ សូម្បីតែលើសម៉ោងសម្រាក។

អ្វីដែលគេកត់សម្គាល់ឃើញស្របនឹងការគាំទ្រនៅលើទឹកដីអាមេរិក ប្រជាប្រិយភាពរបស់នាងក្នុងស្រុក ក៍មិនអន់នោះដែរ ដោយបទ”ម៉ាឌីហ្សុនឈូសស្បែកជើង” របស់នាង ត្រូវគេឃើញចាក់បន្លឺយ៉ាងកងរំពង នៅតាមស្តង់តាំងលក់ផលិតផល និងក្នុងវេទិការាំលេងក្នុងមង្គលការនានា ស្របគ្នាដែលបទចម្រៀងនេះ ក៍មានអ្នកចូលស្ដាប់ច្រើនមិនធម្មតា នៅលើបណ្ដាញយូធូប។ កញ្ញា ស៊ូ ស៊ីរីកា មិនត្រឹមតែកន្ត្រាក់បានអ្នកនិយមទឹកដមសំលេងរបស់នាងក្នុងបទ”ម៉ាឌីហ្សុនឈូសស្បែកជើង”តែមួយបទប៉ុណ្ណោះទេ សូម្បីតែបទប្រភេទមរតកដើម ដូចជាបទ”ចាស់ហើយលោកប្ដី” ដែលនាងបកស្រាយរួមគ្នា ជាមួយលោក ម៉ៅ ហាជី ក៍ត្រូវគេពន្លឺតាមវិទ្យុ និងទីសាធារណៈ ដែលធ្វើអោយតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា ខ្លាំងក្នុងការក្រសោបការគាំទ្រនៅក្រៅប្រទេស និងនៅក្នុងស្រុកនៅក្នុងពេលនេះ។ ល្បីថាស៊ូ ស៊ីរីកា ក៍មានកន្លង់ៗ ចង់ឆាបបេះដូងនៅលើទឹកដីអាមេរិកមិនណយដែរ តែនាងមិនព្រមអើពើ៕