“បែកគ្នាព្រោះចង់សាកចិត្ត” ម៉ា ច័ន្ទបញ្ញា ដាក់មួយបទនេះចាក់ដោតអារម្មណ៍យុវវ័យខ្លាំង

ទើបតែបង្ហើបរឿងរៀបអាពាហ៍ពិពាហ៍សោះ ស្រាប់តែពេលនេះ ម៉ា ច័ន្ទបញ្ញា ស៊ីអារម្មណ៍អ្នកគាំទ្រដល់ម្លឹង។ “បែកគ្នាព្រោះចង់សាកចិត្ត” ជាបទចម្រៀងចេញថ្មីពីតារាចម្រៀង Original Song ដែលនិយាយរៀបរាប់អំពីស្នេហាផ្អែមល្ហែម ភាពរ៉ូមែនទិក ការផ្សះផ្សាទំនាក់ទំនងស្នេហា ដែលបង្កប់នូវអាថ៌កំបាំងជាច្រើនរឿងរបស់គូស្នេហ៍។

មិនត្រឹមតែបទភ្លេងពិរោះរណ្ដំចិត្តនោះទេ សូម្បីតែអ្នកសរសេរផ្ទាល់ ក៏នឹកស្មានដល់ថា និពន្ធឡើងយូរដល់ថ្នាក់នឹងសោះ ។ ម៉ា ច័ន្ទបញ្ញា ថា « លោកនិពន្ធ ទាំងសាច់ភ្លេង និង ប៉ារ៉ូលប្រមាណជា3ឆ្នាំមកហើយ ប៉ុន្តែមកពីលោកមិនទាន់មានឱកាសផលិតឱ្យចេញជារូបរាង ទើបធ្វើឱ្យបទ”បែកគ្នាព្រោះចង់សាកចិត្ត” ទើបតែអាចផលិតចេញបាន។ លោករំពឹងថាបទចម្រៀងមួយបទនេះ នឹងទទួលបសនការគាំទ្រ ដោយសារតែមុននេះបន្តិច លោកក៍បានបកស្រាយបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងខ្មែរមួយជីវិត ធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ »

បើទោះបីជាបទថ្មីនេះ ពីរោះខ្លាំង ហើយកំពុងផ្ទុះលើបណ្ដាញសង្គមក្ដី តែគួររំលឹកដែរថា ម្ចាស់បទនេះគ្រោងនឹងរៀបការជាមួយគូស្នេហ៍​របស់​លោក គឺ អូន អ៊ីង គ្រោងនឹង​ធ្វើ​ឡើង​នៅ ២ឆ្នាំ​ទៀត ដោយ​រយៈ​ពេល​នេះ តាម​ការ​បញ្ជាក់​ពី​​ភាគី​ខាង​ប្រុស ពួក​គេ​មិន​មាន​ផែន​ការ​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ឡើយ គឺ​ចាំ​រៀបការ​យក​តែ​ម្ដង។ ក្រោយ​ពី​រៀបការ​រួច ទោះបី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​បែប​ណា​ក្ដី ម៉ា ច័ន្ទបញ្ញា បញ្ជាក់​ប្រាប់​ថា មិន​បោះបង់ចោល​សិល្បៈ​ឡើយ គឺ​លោក​នៅ​តែ​បន្ត ត្បិត​អី​អាជីព​មួយ​នេះ​ខ្លួន​ស្រលាញ់​តាំង​តែ​ដឹង​ក្ដី​មក​ម្ល៉េះ៕

កុំអោយចាំយូរ ទស្សនាបទ “បែកគ្នាព្រោះចង់សាកចិត្ត” ទាំងអស់គ្នា៖