
តារាសម្ដែងវ័យក្មេងលោក ណាន វីសារ ដែលក្នុងហ្វេសប៊ុកប្រើឈ្មោះ Mrr Visa (Visa Nan) មិនសូវត្រូវបានគេស្គាល់ថាមានសកម្មភាពលេចធ្លោរនៅក្នុងពិភពសម្ដែង និងថតស្ពតនោះទេ ស្រាប់តែត្រូវអ្នកលេងហ្វេសប៊ុកមូយរូបឈ្មោះ Long Love ជាអណិកជនរស់នៅអាមេរិកបង្ហោះថាបានឆបោកខ្លួនអស់ប្រាក់ជាង1ម៉ឺនដុល្លារ ហើយគេចមិនដោះស្រាយ ដោយថែមទាំងប្លុក និងមិនបិទការទំនាក់ទំនងក្រោយពីឈ្លោះប្រកែកគ្នាដោយសម្ដីអសុរស។
អ្នកទម្លាយអោយដឹងពីរឿងដ៍រសើបរបស់តារាថ្មីរូបនេះបានសរសេរបង្ហោះថា “បងប្អូនមើលមុខមនុស្សបោកប្រាស់អោយហើយទៅអន់ជាងសត្ចតិរិច្ឆានទៀតតែធ្វើខ្លួនថ្លៃថ្នូរ អាញ់សូមដាក់បណ្ដាស់សារអោយហែងវិនាសព្រាត់ប្រាស់ ក្ដៅក្រហាយ រលាយដូចអំបិលត្រូវទឹកអោយវាទូលរែកកម្មពៀរទាំងអស់ដែលជាកម្លាំងញើសឈាមខ្ញុំ ហើយអាញគ្មានថ្ងៃអហោសិកម្មអោយអាមនុស្សធនថោកដូចហែងទេ អាញនឹងនៅចាំមើលថ្ងៃណាអំបិលរលាយ ហែងក៏វិនាសពេលហ្នឹងដែល ម្យ៉ាងវិញទៀតអាញមិនដែលចេះឈ្នានីសច្រណែនធ្វើបាបអ្នកណាទេ @ Mrr Visa”។
មកដល់ពេលនេះតារាសម្ដែងលោក ណាន់ វីសារ ហៅ Mrr Visa នៅមិនទាន់មានទាន់មានប្រតិកម្មយ៉ាងណាចំពោះការបង្ហោះរបស់លោក Long Love នៅឡើយទេ ប៉ុន្តែផ្អែកតាមឯកសារ គឺតារាសម្ដែងរូបនេះ ពិតជាធ្លាប់បានទទួលថវិការដែលបុរសអាមេរិកនោះវេរអោយជារឿយៗមែន។ លោកLong Love ប្រកាសថាមិនខ្លាចបណ្ដឹងពីបទបរិហាកេរ្តិ៍ពីគ្រួសារតារាសម្ដែងលោក វីសារទេ ផ្ទុយទៅវិញលោកថែមទាំត្រៀមចំណាត់ការប្ដឹងបកពីបទរំលោភលើសេចក្ដីទុកចិត្ត និងឆបោក ក្រោយពីតារាវ័យក្មេងថ្មោងថ្មីរូបនេះ គេចចេញពីបំណុលនោះផង។
ថ្លែងបញ្ជាក់បន្ថែមពីលើការបង្ហោះ លោក Long Love បានអះអាងថា ខ្លួនបានស្គាល់រាប់អានតារាសម្ដែងលោក ណាន វីសារ កើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៩៨ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រមាណជាច្រើនខែមកហើយ ដោយក្រោយស្គាល់គ្នាតារារូបនេះ លួងលោមសុំខ្ចីលុយធ្វើនេះធ្វើនោះជារឿយៗ ដោយការខ្ចីលើកចុងក្រោយមានចំនួន២ពាន់ដុល្លារ ដើម្បីយកទៅព្យាបាលម្ដាយ។លោកបន្តថា នៅពេលដល់កំណត់ត្រូវសង តារាថ្មោងថ្មីឈ្មោះ Mrr Visa ស្រាប់តែផ្ទុះជម្លោះហើយឈានដល់ប្លុកហ្វេសប៑ុក និងគេចមិនបន្តទាក់ទងឆ្លងឆ្លើយតែម្ដង ដែលធ្វើអោយលោកមិនអាចទទួលយកបាន។ លោកចាត់ទុកថាតារាសម្ដែង វីសារ បោកប្រាស់ខ្លួន និងរំលោភលើសេចក្ដីទុកចិត្ត ដោយប្រសក់ដែលបានខ្ចីសរុបគឺមានចំនួនជាង១មុឺនដុល្លារ តែលោកមានឯកសារបង្ហាញពីការវេរលុយមកខ្ចីត្រឹមតែប្រមាណ៦ពាន់ដុល្លារ ដោយសារតែពេលឆាតផ្ញើមកក៍លុបឆាតចោលខ្លះៗព្រោះតែទុកចិត្តគ្នា។ដ្បិតថាខ្លួនរស់នៅអាមេរិក ប៉ុន្តែលោកថាមិនមែនជាអ្នកមានទេ ដោយខំធ្វើការនៅក្នុងហាងនំមួយដោយសង្ឃឹមថានឹងសន្សំលុយផ្ញើអោយម្ដាយនៅខេត្តបាត់ដំបងគ្រាន់បានសង់ផ្ទះ ប៉ុន្តែក៍ត្រូវតារារូបនេះល្បួងខ្ចី ដោយសន្យារសងវិញក្នុងរយៈពេលខ្លី ហើយក្រោយពីខ្ចីបានម្ដងក៍ចេះតែយកលេសថា សុំខ្ចីប៉ុណេះទៀតមោប៉ុណ្ណោះបន្ថែមទៀតមោ ចាំសងសរុប លោកថាកាន់តែឈឺចិត្តខ្លាំងដែលបងស្រីរបស់តារារូបនេះព្រមានលោកថា អោយតែហ៑ានបង្ហោះថាប្អូនរបស់នាងជំពាក់លុយបែបនេះបែបនោះ គឺនឹងប្ដឹងពីបទបរិហាកេរ្តិ៍ ទើបលោកត្រូវតែបង្ហោះតែម្ដង បើនៅតែមិនព្រមដោះស្រាយ៕