ខ្វះខាតខ្លាំង! តារាសម្តែង ថៃ សុធ្ឋារ៉ូ ដាច់ចិត្តស្នើសុំផ្ទះឧកញ៉ា ឡេង ណាវ៉ាត្រា

ពិតជាមានការភ្ញាក់ផ្អើលមួយ ដែលតារាប្រុសម្នាក់ នៅក្នុងសង្គមសិល្បៈគេស្គាល់ច្រើនដែរបែរជាដាច់ចិត្របង្ហោះសាពិតមួយលើបណ្តាញសង្គមជូនដល់លោក ឡេង ណាវ៉ាត្រា ដោយទទូចសុំការសណ្តោសមេត្តាជូនតាមសំណូមពរប្រសិនបើអាច។ យ៉ាងណាមិចគេនៅមិនទាន់ដឹងថា ក្នុងចិត្តលោក ណាវ៉ាត្រា គិតបែបណានោះទេ នៅពេលដែលតារាសម្តែង ថៃ សុធ្ឋារ៉ូ (ហៅហេរ៉ូ) ដាច់ចិត្តស្នើបែបនេះ។

ព្រោះតែល្បីល្បាញលើសង្គមមនុស្សធម៌របស់លោក ឡេង ណាវ៉ាត្រា បានធ្វើឲ្យលោក ថៃ សុធ្ឋារ៉ូ បង្ហាញការជឿជាក់ថា ទឹកចិត្តរបស់លោក ណាវ៉ាត្រា ដែលមានដល់មនុស្សទាំងឡាយពិតជាជំពប់មកលើលោកដែលកំពុងតែចង់សម្រេចបំណងចង់បានជម្រកស្នាក់អាស្រ័យក្នុងពេលដែលអ្នកណាក៏ល្បីថា លោក ឡេង ណាវ៉ាត្រា ជាអ្នកជំនួញដី និងទិញលក់ផ្ទះ មានភាពរីកចម្រើនបន្តបន្ទាប់។ បើយោងតាមការរៀបរាប់របស់តារាសម្តែង ថៃ សុធ្ឋារ៉ូ នៅលើសង្គមហ្វេសប៊ុករបស់លោក បានពោលចង់ឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា ជួយដូចជាសុំផ្ទះឬបើអាចលោកសុំចិត្តលោក ឡេង ណាវ៉ាត្រា បញ្ចុះតម្លៃពាក់កណ្តាលដូចធ្វើបុណ្យជួយអ្នកសិល្បៈ។

លោក សុធ្ឋារ៉ូ បានឲ្យដឹងថា បើពឹងលើការសន្សំលុយទាំងឌុលទិញផ្ទះល្វែង គឺគ្មានសង្ឃឹមទេ ហើយលោកមានរំពឹងលើឧកញ៉ាចិត្តខាងលើទេ។ ដូចដឹងហើយតារាប្រុសប្រឡូកសិល្បៈប្រាក់កម្រៃមិនបានច្រើនពេកនោះទេ។ ចំណែក សុំនេះគិតថាធំពេកហើយតែនេះមានដាច់ចិត្តនិយាយបែបនេះ សង្ឃឹមថា អាចរំដោះខ្លួនបានពីការលំបាកខ្លះ ហើយចេះតែគិតថា ផ្ទះបើចាំទិញឡើងថ្លៃរហូតនោះ ក៏ពិបាករកលុយទិញដែរ។

តារារូបនេះបច្ចុប្បន្នស្នាដៃរឿងកំពុងចាក់ផ្សាយដូចជារឿង “ធនជ័យ” របស់ប៉ុស្តិ៍លេខ៥ រឿង “វិញ្ញាណស្នេហ៍” ត្រៀមបញ្ចាំងរឿង “ភរិយាឥតខាន់ស្លា” កំពុងបញ្ចាំងនៅបាយ័ន។ រឿងកន្លងមក ដែលផ្សាយហើយនៅភីអិនអិន ដូចជា “ក្រមុំឆ្នាស់” រឿង “ដួងច័ន្ទដួងចិត្ត”ភាគច្រើនជាតួបែបកំប្លែង និងកាចសរុបលោកសម្តែងបានជាង១០រឿងមកហើយ៕