
នៅរសៀលមុននេះថ្ងៃទី2 ខែមេសា ឆ្នាំ២០១៩ រោងភាពយន្ត Prime CINIPLEX និង ធ្វើកម្មវីធី Fan Meeting របស់ រឿង Friend Zone ដែលធ្វើឡើងនៅផ្សារទំនើប Sovanna ជាន់ទី៤ ដោយឃើញថាមានការមកចូលរួមយ៉ាងច្រើនពីសំណាក់មិត្តយុវវ័យដែលស្រឡាញ់តួខាងលើ។ ក្នុងនោះមានកាអញ្ជើញចូលរួមពីតារាកិត្តិយស កញ្ញា ប៉ៃ ហ្វឺន ( Baifern ) ដែលជាតួឯកស្រីក្នុងរឿង ផងដែរ។
ក្រោមសម្រែកហ៊ោរពេញរោងកុនកញ្ ញាBaifern សំណេះសំណាលជាមួយ Fan Fan នៅកម្ពុជា។ កញ្ញាបានសម្តែងការភ្ញាកផ្អើលបំផុតនៅពេលកកាន់ រោងភាពយន្ត Prime Cineplex ឃើញមានមនុស្សច្រើនរង់ចាំជួបនាងផ្ទាល់ដោយនាងបានផ្តាំដល់ហ្វេនៗជួយគាំទ្រហើយចូលរួមទស្សនារឿងនាងសម្តែងឱ្យបាន២ដងឡើងទៅបើអាច។ មិនតែប៉ុនណោះ នាងបានសួរទៅកាន់ហ្វេនៗថា « ធ្លាប់លួចស្រឡាញ់មិត្តខ្លួនឯងដែរទេ? » នាងផ្ដាំ «ស្រឡាញ់ត្រូវឆាប់សារភាព កុំឱ្យយឺតពេល ហើយកុំលាក់ទុកក្នុងចិត្ត»។
រោងភាពយន្ត Prime Cineplex ដែលមានពីសាខារួចមកហើយ គឺនៅផ្សារសុវណ្ណាជាន់ទី៤ និងបុរីវិមានភ្នំពេញផ្លូវជាសុផារាជាន់ទី៣។ហើយ រោងភាពយន្ត Prime Cineplex នឹងមានសាខាទី៣មួយទៀតនៅ ចោមចៅផងដែ។ដែលគ្រោងនឹងបើកសម្ភោទឆាប់នេះហើយ។ចំពោះរឿងខាងលើនៅតែបន្តចាក់បញ្ចាំងជាប្រចាំសម្រាប់បើកឱកាសដល់អ្នកចូលចិត្តប្រភេទរឿងនេះពោលចាក់បញ្ចាំងដល់មនុស្សស្ងាត់ការមកទស្សនា៕