
នៅពេលថ្មីៗនេះគេមើលឃើញហ្វេសប៊ុកលោក ហេង ឡុង បានបង្ហោះវីដេអូមួយរបស់ តារាសម្តែងជើងចាស់ដ៏ល្បីមួយរូបគឺលោកតា រិទ្ទិ សារី ដែលលោកបានប្រឡូកក្នុងវិស័យសិល្បៈជាង៦៣ឆ្នាំមកហើយ ហើយនៅពេលនេះលោកក៏ទទួលបានការឧបត្ថម្ភជាប្រចាំខែផងដែរពី “មូលនិធិសិល្បៈចាស់ជរា”។
លោក ហេង ឡុង ក៏បានភ្ជាប់សារមួយបន្ថែមទៀតថា៖ “តារាសម្ដែងជើងចាស់ដ៏ល្បីគឺ លោកតា រិទ្ធិ សារី តើបងប្អូនជឿឬទេថា លោកតាបានប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាង៦៣ឆ្នាំមកហើយ? ប្រហែលជាមិនមានសិល្បករជើងចាស់ណា ដែលបានចូលប្រឡូកវិស័យសិល្បៈយូរជាងលោកតានោះទេបច្ចុប្បន្ននេះ។ លោកតាត្រូវបានទទួលការឧបត្ថម្ភជាប្រចាំខែពី “មូលនិធិសិល្បៈចាស់ជរា”។ វីដេអូខាងក្រោមនេះ គឺលោកតាថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ដែលបានឧបត្ថមដល់សិល្បករចាស់ជរាខ្វះខាត”៕