
តារាចម្រៀងល្បីៗជាច្រើនដួងដែលជាប់កុងត្រាសម្តែងជូនបុរីវីអាយភីដែលបោះទីតាំងនៅស្រុកព្រៃនបានធ្វើអោយតារា១ក្រុមនោះជាប់ចិត្តហើយបបួលគ្នាទិញទុកលម្ហែកាយពេលទំនេរ។ នេះជាដំណើរសម្តែងដែលផ្តល់កម្រៃប៉ុន្តែព្រោះមើលឃើញពីសក្តានុពលសេដ្ឋហក់ឡើងពិសសដីធ្លីភាគនិរតីមាត់សមុទ្រទើបជម្រុញឲ្យតារាចម្រៀងទាំងមិនចាំបាច់ពិចារណាយូរ។
វត្តមានតារាចម្រៀងដែលចូលរួមពិធីអបអរបុណ្យចូលឆ្នាំរបស់បុរីវីអាយភីនាយប់ថ្ងៃទី៦ មេសា ២០១៩នេះរួម៖ មាស សុខសោភា យ៉ែម សំអូន សូដា នីតា រ៉ូលីន សួន ចន្ថា ឡេង មុនីរចនា ស៊ិន ឧត្តមផល្លា រិន សាវ៉េត អុឹង និមល រតនៈ ពិសិដ្ឋសុទ្ឋតែបានបង្កបរិយាកាសនៃពិធីបុណ្យអបអរចូលឆ្នាំប្រពៃណីជាតិខ្មែរក៍ដូចជាសម្តែងភាពរីករាយដល់លោកឧកញ៉ាម្ចាស់ដីដែលបានបោះទីតាំងពុះដីឡូតី៍ផ្ទះល្វែងផ្ទះវិឡាសរុប៦០ហិចតាក្បែរខេត្តព្រះសីហនុ។
លោក យ៉ែម សំអូន បានចូលរួមច្រៀងសម្តែងជូននោះបានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើលព្រោះថារយៈពេលចុងក្រោយនេះតំបន់សេដ្ឋកិច្ចនាខេត្តព្រះសីហនុហក់ឡើងខ្លាំង។ លោកប្រាប់ The Plus News ថា កាលបានមកសម្តែង២លើកមកហើយដោយលើកទី១មិនទានបានចាប់អារម្មណ៍។ ប៉ុន្តែលើកនេះមិនថាតែលោកសូម្បីតែសិល្បករផ្សេងៗទៀតដូចជាអ្នកបងសួន ចន្ថា រិន សាវ៉េត សូដា នីតា អឹង និមល ព្រមទាំងរូបលោកបានកក់ផ្ទះល្វែងម្នាក់១ល្វែងដើម្បីទុកមកកម្សាន្តព្រោះអនាគតតំបន់នេះមានរៀបចំប្លង់ផ្សេងៗដូចជាគម្រោងមានផ្ទះវិឡា ផ្ទះល្វែងរាប់រយល្វែងព្រមទាំងមានផ្សារកន្លែងហែលទឹកនិងគម្រោងច្រើនផ្សេងៗទៀតគិតថាទិញទៅមិនខុសចំណេញលឿន។
ក៏ដូចគ្នាដែរ កញ្ញា សូដា នីតា បានបង្ហាញនូវចំណាប់អារម្មណ៍ឥងដែរថាគ្រាន់តែឃើញផ្ទះគម្រូនាងពេញចិត្តរហូតចង់ភ្លេចខ្លួនចាត់ចែងការងារ ព្រោះយល់ថាផ្ទះនៅក្នុងតំបន់បុរីវីអាយភីនេះដឹងតែហក់ឡើងប្រសិនបើយើងហ៊ានទិញទើបនាងសម្រេចចិត្តទិញហើយសិល្បករផ្សេងៗទៀតក៍ទិញដូចគ្នា។ ពិតជាមើលមិនឃើញឡើយនាមួយរយៈចុងក្រោយនេះតំបន់សេដ្ឋកិច្ចនាខេត្តព្រះសីហនុហក់ឡើងស្រឺតៗក្រោយពេលអ្នកវិនិយោគជាច្រើនបាក់មករកស៊ី។
នាពិធីជប់លៀងឆ្នាំថ្មីនោះមានការសម្តែងរបាំត្រុដិការរាំលេងកម្សាន្តរបស់ថៅកែក្រុមហ៊ុនជាមួយបុគ្គលិកអតិថិជនព្រមទាំងការចាប់រង្វាន់ផ្សេងៗព្រមទាំងការផ្តល់ជូននូវការចុះតម្លៃពិសេសរបស់បុរីវីអាយភីជូនដល់អ្នកមកជាវ។