យីអ៊ុនឡើងខ្លាំង! ស្រេង ឈៀងឡេង ពីតារាសម្ដែង ក្លាយទៅជាថៅកែដីម្ដុំផ្លូវជាតិលេខ៣

អ្នកណាទៅនឹកស្មានដល់ថា តារាសម្ដែងវ័យក្មេងស្រស់សង្ហា ស្រេង ឈៀងឡេង រាសីឡើងស្រើតៗវិឌ្ឍន៍ខ្លួនក្លាយទៅជាថៅកែដីធ្លីមួយកន្លែងនៅម្ដុំផ្លូវជាតិលេខ៣នោះ ។ តារាសម្ដែងរូបនេះ ប្រាប់ The Plus News ថា លោកមានឱកាសជោគជ័យធំនេះ ដោយសារក្ដោបបានឱកាសបណ្ដាក់ទុនសហការជាមួយក្រុមហ៊ុនមួយ ដែលមានបទពិសោធន៍ខាងដីធ្លីរាប់ឆ្នាំមកហើយ។

លោក ស្រេង ឈៀងឡេង ថ្លែងក្នុងពិធីកាត់ខ្សែបូរបើកគម្រោងពុះឡូតិ៍យីហោក្រុមហ៊ុន សែន ណារ៉ា នៅផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ផ្សារព្រៃទទឹង កាលពីថ្ងៃទី៦ មេសា ថា វិស័យសិល្ប:លោកគ្រាន់តែស្រទ្បាញ់ និងចង់បង្ហាញមុខឲ្យមានទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នា នៅក្នុងសិល្ប:ប៉ុណ្ណោះ ប៉ុន្តែបើឲ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារ ពីអ្នកលក់ដីឡូតិ៍ឲ្យលោក សែន ណារ៉ា ក៏ក្លាយជាដៃគូភាគហ៑ុនលើគម្រោងទី១០ របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយ ដែលលោកតស៑ូ។

លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូ ក្នុងភាគហ៑ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោង ស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងាត់ផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែហ៑ុព័ទ្ធ ដោយរោងចក្រធំៗ ខណ:ដែលលោក ក៏នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារ ក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្ប:នោះទេ ដោយក្រៅពីទទួលថត ឲ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៏មានគម្រោងចេញបទផ្ទាល់ខ្លួន ក្នុងពេលដកឃ្លាបាននោះផង។

លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឲ្យលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិប បើកគម្រោងដីឡូតិ៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ១១គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថា ការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើឲ្យមុខជំនួញ របស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថាលោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនង ក្នុងមុខជំនួញដ៏ខ្លាំង ទើបលោកយល់ថា គម្រោងទី១០ ដែលលោកសម្រេចចិត្ត បើកលក់ដោយចូលហ៊ុន ជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។

ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀត ធ្វើសកម្មភាពសប្បុរសធម៌ ឲ្យខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម៕