
កាន់តែសប្បាយរីករាយ មនុស្សចូលរួមយ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលតារាចម្រៀងល្បីៗបង្ហាញវត្តមានក្នុងព្រឹត្តការណ៍សង្ក្រាន្ដកូរ៉េ ដែលមិនចាញ់ឆ្នាំមុននេះទេ។ បងប្អូនខ្មែរជាច្រើនបានសម្ដែងក្ដីសប្បាយរីករាយ រាំលេងជាមួយចង្វាក់បទចម្រៀងគ្រប់ប្រភេទទាំងប្រពៃណី និងបទញាក់ ដែលញាំងធ្វើឱ្យកម្មវិធីសង្ក្រាន្ដឆ្នាំនេះកាន់តែសប្បាយអស់ដៃ។
រឹតតែពីសេសជាងឆ្នាំមុន តារាចម្រៀងដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា ឡូរ៉ាម៉ម លោក ខេម កញ្ញា បាន មុន្នីលក្ខណ៍ កញ្ញាយូរី លោក Bmo លោកប៉ែន ចំរ៉ុង និងតារាល្បីៗចាស់ក្មេងជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាននេះគម្រោងនឹងប្រមូលមូលនិធិ ជូនដល់គន្ធបុប្ផា ដោយមានការរំពឹងថា នឹងកក្រើកមិនចាញ់កាលលោកព្រាប សុវត្ថិត ទៅបង្ហាញខ្លួនកាលពីឆ្នាំមុនឡើយ។
យោងតាម ព័ត៍មានផ្លូវការ តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុនក្រោមោះទុនពូក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗអោយទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ។ យ៉ាងណាមិញសង្ក្រានឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៍ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។
ព័ត៍មានផ្លូវការនៅក្នុងឆ្នាំនេះស្ពុនស័រធំគឺលោកឩកញ៉ា ឡេង ណាវ៉ាត្រា នឹងធ្វើសង្ក្រានជូនដល់បងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទ្រង់ទ្រាយធំណាស់ ដោយយាមគម្រោងនឹងមានបងប្អូនខ្មែររហូតដល់រាប់មុឺននាក់ចូលរួមរាំលេង ដើម្បីបង្កើតព្រឹត្តិការណ៍េរាំលេងជាប្រវត្តិសាស្ត្រធំមួយនៅក្នុងសង្ក្រាននោះ។ តារាចម្រៀងល្បីល្បាញ កញ្ញា ឡូរ៉ាម៉ម និងតារាជាច្រើនរូបទៀត នឹងត្រូវគេសន្និដ្ឋានថានឹងធ្វើអោយកក្រើកព្រឹត្តិការណ៍ទាំងមូល ដើម្បីអោយបងប្អូនខ្មែរជាពលករនៅក្នុងប្រទេសកូរ៉េបានសប្បាយរីករាយ។ ហេតុផលដែលសង្ក្រាននៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងនៅងថ្ងៃទី២០ មេសា ក្រោយការប្រារព្ធចូលឆ្នាំរបស់បងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ក៍ព្រោះតែក្នុងប្រទេសនោះមិនមានការអនុញ្ញាតិអោយឈប់សម្រាកដូចនៅកម្ពុជា ទើបសម្រេចជ្រើសយកថ្ងៃអាទិត្យជាការប្រារព្ធសង្ក្រានធំ ក្នុងទីក្រុងប៑ូសាន ដោយក្រៅតែពីច្រៀងរាំ ក៍មានការលេងល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរសម្ដែងជូនបងប្អូនទស្សនាផងដែរ។