
ក្នុងឱកាសដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេសរៀបចំរណ្ដាប់ដើម្បីទទួលទេវតាឆ្នាំថ្មី នៅក្នុងព្រះបរមរាជវាំងក៏បានរៀបចំពិធីទទួលទេវតាជាទ្រង់ទ្រាយធំតាមក្បួនប្រពៃណីផងដែរ ខណៈដែលក្នុងពិធីនោះ គេឃើញសុទ្ធព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ចូលរួម។ យ៉ាងណាមិញ ក្នុងចំណោមឥស្សរជនដែលសុទ្ធតែមានមុខមាត់ក្នុងខ្សែរាជវង្ស និងជួររដ្ឋាភិបាលទាំងនោះ ស្រាប់តែមានវត្តមាន លោកអគ្គនាយកក្រុមហ៊ុន ENARITA និងលោកស្រី ដែលទើបតែបើកសម្ពោធក្រុមហ៊ុនក្ដៅៗ ថ្មីនេះ ក៍បានចូលគាល់ព្រះមហាក្សត្រ និងស្ថិតក្នុងពិធីដើម្បីទទួលទេវតាឆ្នាំថ្មីនោះផងដែរ។
លោក ឌីម សួនណាត និងលោកស្រី ម៉ក់ សុភក្ត្រ័ តំណាងអោយគ្រួសារ ENARITA ទាំងមូលបានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលភព្វ័វាសនា បានទទួលទេវតាឆ្នាំថ្មីឆ្នាំនេះ ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយ លោក និងភរិយា មានឱកាសបានទទួលទេវតានៅក្នុងព្រះបរមរាជវាំង ដោយបានទាំងក្រាបបង្គំគាល់ព្រះមហាក្សត្រក្នុងនាមជាកូនជាចៅរបស់ព្រះអង្គនៅក្នុងថ្ងៃនោះផង។ តំណាងអោយគ្រួសារ ENARITA ទាំងមូលលោក និង ភរិយា សូមគោរពថ្វាយព្រះរាជពរជ័យថ្វាយដល់អង្គព្រះមហាក្សត្រ សូមអោយព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ មានកម្លាំងពលំខ្លាំងក្លា និងព្រះរាជជន្មាយុជាងរយព្រះវស្សា និង សូមគោរពជូនពរដល់ថ្នាក់ដឹងនាំប្រទេស មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ក្នុងនោះលោកក៍សូមជូនពរដល់គ្រួសាររបស់ក្រុមហ៊ុន ENARITA ព្រមទាំងប្រជាជនខ្មែរទូទាំងប្រទេស សូមអោយជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លោកក៍សូមជូនពរអោយបងប្អូនជាសមាជិកនៅក្នុងក្រុមហ៊ុន និងប្រជាជនទូទាំងប្រទេសអោយជួបតែសុខសុវត្ថិភាពទាំងទៅទាំងមក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ENARITA គឺជាក្រុមអចលនទ្រព្យថ្មីមួយដែលទើបតែកាត់ខ្សែបូរបើកសម្ពោធកាលពីថ្មីៗ ដោយក្រៅពីបើកគម្រោងលក់ដីជាលក្ខណៈសម្រាប់សង់ផ្ទះលម្ហែរកាយនៅត្រាវកុដិនៅខេត្តសៀមរាប ក្រុមហ៊ុននេះក៍មានផលិតផលស្ពត និង ផលិតទឹកសុទ្ធជាដើម។