ថៅកែស្រីមីស៊ុបកូនកាត់ និងអ្នកភីម បំពេញបំណងនាយ តាក់ស៊ី សាងព្រះផ្នួស

ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៩​ ធ្វើ​ឡើង​នា​ហាង «​មី​ស៊ុប​កូនកាត់​» ស្ថិត​នៅ​កោះ​ពេជ្រ ​នាង​ភី​ម​និង​តាក់​សុ​ី​បាន​បកស្រាយ​យ៉ាងច្រើន​សំណួរពាក់​ព័​ន្ធការ​ទៅ​បួស​ពេញ​មួយ​ជីវិត​របស់​តារា​កំប្លែង​នាយ​តាក់​សុ​ី​។ ជំហរ​ប្រកាស​លាចាក​សិល្បៈ ​មិន​បក​ក្រោយ​មិន​ស្តាយ​ការ​គាំទ្រ​ធ្វើ​ឱ្យ​គេ​ស្រឡាំងកាំង ។ ​រីឯ​នាង​ភី​ម​ដែល​នៅ​ក្បែរ​ប្តី​ ដឹងឮ​បំណង​ស្វាមី​យូរហើយ ​នៅ​តែ​ចោទសួរ​ខ្លួនឯង​ថា​ មិនមែន​ជា​ការណ៍​ពិត​។

អ្នកនាងភីម និយាយថា តារាកំប្លែងនាយតាក់ស៊ីចេះតែមានគំនិត សុំទៅបួសបែបនេះជាយូរមកហើយ ប៉ុន្តែដោយនាង និងគ្រួសារចេះតែអង្វរខ្លាំងពេក ទើបឃាត់បានដល់ពេលនេះ។ អ្នកនាងបានអះអាងថា ខ្លួននិងស្វាមីអត់មានទំនាស់ នឹងគ្នាពីមុនសូម្បីតែបន្តិច ប៉ុន្តែហេតុផលដែលប្ដីសុំបួស គឺបណ្ដាលមកពីអស់និស្ស័យ នឹងមនុស្សលោក ដែលនាងចង់ឃាត់យ៉ាងណា ក៏ឃាត់លែងបានតែម្ដង។ យ៉ាងណាមិញនាងអះអាង ខ្លួនមិនភ័យក្រោយប្ដីទុកឲ្យចិញ្ចឹមកូនតែឯងនោះទេ ដោយសារទី១នាងនឹងបន្តការងារសិល្ប: និងទី២ដោយសម្អាងថា បានបងធម៍ជាម្ចាស់ហាងមីស៑ុបកូនកាត់ និងប៑ុហ្វេសាច់អាំងសមុទ្របៃតង ជួយរ៉ាប់រង ក្រោយអស់ពីប្ដី។អ្នកនាងថា លោកមានតែគំនិតចង់បួស និងថាបើនាងឲ្យលោកទៅបួស គឺទោះជាបួសបានតែមួយថ្ងៃ ហើយស្លាប់ក៏លោកអស់ចិត្ត។ អ្នកនាងថា ប្ដីប្រពន្ធរបស់នាងកម្សត់កម្រ នឹងគ្នា១៥ឆ្នាំហើយ ប៉ុន្តែអ្នកនាងនៅតែមិនអាចឃាត់ប្ដីបាន ទើបមានតែតាមដំណើរ ហើយសុខចិត បីបាច់កូនវ័យ១៣ឆ្នាំតែម្នាក់ឯង។ ក្នុងវេទិការសន្និសីទសារព័ត៍មាន នៅក្នុងហាងមីស៑ុបកូនកាត់ ស្ថិតនៅក្បែរចេញពីកោះពេជ្រ ខណ:ដែលម្ចាស់ហាងដែលជាអ្នកដទៃសុទ្ធសាធប្រកាសថា នឹងជួយផ្គត់ផ្គង់តម្រូវការនាយតាក់ស៊ី ក្នុងពេលបួស និងទទួលខុសត្រូវទាំងស្រុង លើស្ថានភាពរស់នៅរបស់អ្នកនាងភីម និងកូនប្រុស ដើម្បីកុំឲ្យលោកមានការបារម្ភ ក្នុងពេលថ្វាយខ្លួនព្រះពុទ្ធសាសនា។

នាយតាក់ស៊ី បញ្ជាក់ថា ហេតុផលដែលលោកបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន គឺដោយសារតែលោក ចាប់ផ្ដើមមានអារម្មណ៍លែងសុខ ប្រសិនបើមិនបានទៅបួសនៅក្នុងពេលនេះ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវឲ្យភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៍បាន ហើយអ្វីដែលជំរុញចិត្តលោកឲ្យស្ងប់ នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៍ ជាម្ចាស់ហាងមីស៑ុបកូនកាត់ធានា ជួយមើលខុសត្រូវប្រពន្ធកូន។ ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ថា អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់ស៊ីនោះទេ ដោយនាងនឹងតស៑ូចិញ្ចឹមកូន ក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៑ុបកូនកាត់កោះពេជ្ររហូតដល់ចប់។

អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៑ុបកូនកាត់កោះពេជ្រ និងហាងប៊ុបហ្វេសមុទ្របៃតងកោះពេជ្រ បានថ្លែងប្រាប់សារព័ត៍មានថា ដោយសារតែនាយតាក់ស៊ី សម្រេចចិត្តទៅបួស ដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រី ដែលធ្លាប់រាប់អាន និងស្រទ្បាញ់ គ្រួសារនាយតាក់ស៊ី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកឲ្យនាយតាក់ស៊ីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្ប:ដើរលេងទៅ ដើម្បីឲ្យកូនប្រុសតែមួយ របស់នាយតាក់ស៊ីបានសិក្សាចប់ចុងចប់ដើម។

អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមឲ្យចេះរកស៊ី ឬ មកធ្វើការប្រចាំហាងឲ្យខ្លួន ដោយអ្នកស្រីធានា មិនឲ្យអ្នកនាងភីម ពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៑ុបកូនកាត់ និងហាងប៑ុបហ្វេសមុទ្របៃតង ហើយឲ្យអ្នកនាងភីម មើលការខុសត្រូវ ប៉ុន្តែបើអ្នកនាងភីម ចង់តែរឿងសិល្ប: ដោយមិនចង់រកស៊ី នោះអ្នកស្រី នឹងជួយផ្គត់ផ្គង់តម្រូវការមិនឲ្យនាយតាក់ស៊ីពិបាក់ខ្វល់៕