
តារាសម្ដែង និងជាអតីតហ្វ្រេសស៊ីប៊យលំដាប់លេខ ១ លោក ថៃ នរៈវិទូ នៅពេលថ្មីៗនេះ ស្រាប់តែបង្ហាញមុខមាត់ជាថ្មីម្ដងទៀត ដោយប្រកាសចូលប្រលូកក្នុងវិស័យសិល្បៈវិញ ថែមទាំងសម្ងំថតភាពយន្ដថ្មីៗឱ្យផលិតកម្មធំៗថែមទៀតផង។ ការបង្ហាញមុខក្ដៅៗហុយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺហ្វេនៗលោកតែម្ដង។ នៅថ្ងៃទី28 ខែមេសា ម្សិលមិញនេះ គេស្រាប់តែឃើញ ថៃ នរៈវិទូ ទទួលបានតំណែងថ្មីមួយទៀតហើយ គឺជាទូតតំណាងផលិតផលក្រុមហ៊ុន P80 ប្រចាំប្រទេសកម្ពុជា ដែលតំណែងនេះ គឺមានតែកំពូលតារាល្បីៗតែប៉ុណ្ណោះដូចជា លោក ណាដេត ប្រចាំឱ្យប្រទេសថៃ។
លោកថៃ នរៈវិទូ បញ្ជាក់ក្រោយពិធីកាត់ខ្សែបូរបើកសម្ពោធក្រុមហ៊ុនយីហោ “អិនជី ម៉ានីយ៉ា(ខេមបូឌា)ឯ.ក” ដោយប្រាប់ថា ក្រុមហ៊ុនដែលម្ដាយលោកបានបើកសម្ពោធជាផ្លូវការនេះ គឺជាក្រុមហ៊ុនដែលម្ដាយរបស់លោកបានទទួលសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន P80 របស់ថៃ ដោយភាគីថៃផ្ដល់សិទ្ធិអោយចែកចាយផលិតផលនេះដំបូងគេនៅកម្ពុជា តាមរយៈក្រុមហ៊ុនម្ដាយរបស់លោកតែមួយគត់ ខណៈដែលលោកក្រៅពីមានភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុន លោកក៏ជាតំណាងផលិតផល ដែលនឹងមានភារៈច្រើនជាមួហនឹង P80។ មានហេតុផលមួយដែលលោក និងម្ដាយចំណាយទុនដ៏ច្រើនសម្រាប់អាជីវកម្មមួយនេះ គឺដោយសារតែ P80 គឺជាផលិតផលសុខភាពដែលជួយឱ្យអ្នកទទួលទានមានសុខភាពរឹងមាំ និងជាផលិតផលដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលរបស់ថៃ និងជាផលិតផលលក់ដាច់បំផុតនៅក្និងប្រទេសថៃ ដែលលោក និងម្ដាយយល់ថា មិនខុសពីនាំផលិតផលសុខភាពដែលចម្រាញ់ចេញពីធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ទីផ្សារនៅកម្ពុជា។
អ្នកស្រី ងិន ម៉ានីយ៉ា ជាអគ្គនាយកក្រុមហ៊ុនបានអះអាងថា អ្នកស្រីមិនត្រឹមតែបើកក្រុមហ៊ុន P80 ឱ្យកូនៗទាំង ជាពិសេសគឺលោក ថៃ នរៈវិទូ ធ្វើជាអ្នកទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី និងក្រុមការងារ ក៏នឹងពង្រីកការចែកចាយតាមរយៈការបង្កើតកូនក្រុម និងបង្កើតបណ្ដាញរបស់ក្រុមហ៊ុន ដែលមានន័យថាក្រុមហ៊ុននឹងផ្ដល់ផលចំណេញដល់សមាជិក្រុមដែលមានសមត្ថភាពស្វែងរកអតិថិជនឱ្យចាប់អារម្មណ៍លើផលិតផលសុខភាពមួយនេះនៅកម្ពុជាផងដែរ។ អ្នកស្រីថាគឺជាមោទនភាព ដែលក្រុមហ៊ុនដ៏ធំរបស់ថៃអនុញ្ញាតិឱ្យអ្នកស្រី និងកូនៗ បានក្លាយជាអ្នកទទួលសិទ្ធិផ្ដាច់មុខលើ P80 ដោយអ្នកស្រីរំពឹងថាផលិតផលបំប៉នសុខភាពដែលមិនអាចខ្វះបានមួយនេះ នឹងមានអ្នកគាំទ្រពេញទំហឹង ជាពិសេសអ្នកដែលចង់មានសុខភាពល្អ ហើយចង់ធ្វើជាសមាជិកដើម្បីទទួលបានផលចំណេញពីការលក់ និងចែកចាយ។ អ្នកស្រីទទូចឱ្យអ្នកចង់ធ្វើជំនួញមួយនេះ ឬ ចង់ចែកចាយបន្តទាក់ទងមកក្រុមហ៊ុន ឬ លោក ថៃ នរៈវិទូ ដើម្បីយល់ឱ្យកាន់តែច្បាស់ពីអត្ថប្រយោជន៍របស់ក្រុមហ៊ុនអ្នកស្រី។ ក្រុមហ៊ុនអ្នកស្រីក៏នឹងគម្រោងធ្វើពិធីសម្ពោធទ្រង់ទ្រាយធំម្ដងទៀត ក្នុងពេលដ៏ខ្លី ដោយយកតំណាងផលិតផលគឺតារាសម្ដែង លោក ណាដេត មកបង្ហាញខ្លួននៅកម្ពុជាផងដែរ៕