
គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលអតីតវីជេរតនា បានបង្ហាញកាដូ ក្នុងឱកាសខួប៣ឆ្នាំ នៃអាពាហ៍ពិពាហ៍ របស់ខ្លួន ជាមួយនឹងរថយន្តសេរីទំនើប ម៉ាក Land Cruiser 2018 ដែលត្រូវគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ជាង១០ម៉ឺនដុល្លារ។ ក្រៅពីកាដូឲ្យភរិយា នូវរថយន្តតម្លៃកប់ក្ដោង អតីតពិធីកររូបនេះ ក៏ត្រូវគេឃើញនាំភរិយា ទៅដើរកម្សាន្តបន្ថែម ភាពផ្អែមល្ហែមផងដែរ។ នេះជាកាដូដែលបានកើតឡើង បន្ទាប់ពីលោក និងភរិយាកាន់តែជោគជ័យ ក្នុងមុខជំនួញ ខណ:ដែលលោករតនា ក៏ត្រូវគេល្បីថា ត្រៀមទិញងារឧកញ៉ា ដើម្បីឲ្យកាន់តែងាយស្រួល ក្នុងជំនួញនាំចូលរថយន្តយកមកលក់ ជំនួញលក់ដី និងជំនួញបើកការ៉ាសសាំង។ កាដូរខួប៣ឆ្នាំ របស់លោកជូនភរិយា ក៏ស្របនឹងជំនួញរបស់ភរិយាលោក បើកលក់ផលិតផលឡេ និងផលិតផលថែរក្សា សម្រស់ទ្រង់់ទ្រាយធំ ដែលមានន័យថា លោក និងភរិយា ជោគជ័យទាំងជំនួញ និងស្នេហា។
អតីតវីជេរតនា កាន់តែធ្វើអោយអ្នកគាំទ្ររំជួលចិត្តទៅទៀត ជាមួយនឹងការបង្ហោះសារគួរអោយច្រណែនសំណាងភរិយារបស់លោកថា “រីករាយថ្ងៃខួបអាពាពិពាហ៍៣ឆ្នាំប្រពន្ធសម្លាញ់ស្មើរនឹង 1095 ថ្ងៃ :heart:តាំងពីយើងបាន ចាប់ដៃគ្នាជាប្ដីប្រពន្ធអស់រយៈពេល៣ឆ្នាំនេះ យើងបានឆ្លង ឧបសគ្គច្រើន ណាស់ :sweat: ការបរាជ័យ :sweat: គេច្រឡែន :sweat:គេឈ្នានីស :sweat:គេមើលងាយ :sweat:។ តែយើងទាំងពីរ អ្នកនៅតែទ្រាំបាន នៅតែតស៊ូ នឹង នៅតែមិនចុះចាញ់ មិន បាក់ទឹកចិត្ត តស៊ូរហូតបានមកដល់សព្វថ្ងៃនេះ :heart:
៣ឆ្នាំមកនេះ បងដឹងច្បាស់ណាស់ ទំនួល ជា ប្ដី ទំនួល ជា ឪពុក វាធំ ដល់កំរឹត ណា :confounded: តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក បងតែងតែនិយាយប្រាប់ ខ្លួនឯងជានិច្ចថា ជីវិតដែលបងនៅសល់ទាំងប៉ុន្មាន បងនឹង ផ្ដល់ឲគ្រួសារដ៏តូចមួយនេះ ហើយ នឹង ធ្វើឱ្យគ្រួសារ របស់យើងមានសុភមង្គល ជារៀងរហូត :heart:
៣ឆ្នាំកន្លងផុតទៅ យើងបាន កូនប្រុស ដ៏គួរអោយស្រលាញ់រហូត ដល់ ទៅ ២នាក់:baby::baby::heart:
បងចង់ប្រាប់អូនថា សព្វថ្ងៃនេះ បងមានក្ដីសុខខ្លាំងណាស់ នៅពេលដែរអូន នឹង កូនៗ នៅជិតបង :man::baby::boy::woman:
បងសូមទោសអូន ប្រសិន កន្លងទៅនេះ បងបានប្រើ ពាក្យសម្ដី មួយណាមិនល្អ ដែលធ្វើអោយ អូនមានអារម្មណ៍មិនល្អ ចំពោះបង :pray:
បងសន្យាជាមួយអូន នឹង កូនៗថា បងនឹង ធ្វើឱ្យអូននឹង កូនៗ មានក្ដី សុខពេញ មួយជីវិត :ok_hand:
ពីបង ( ប្ដីដ៏ល្អរបស់អូន :heart: )”៕