
ភ្នំពេញ៖ បន្ទាប់ពីមានដំណឹងថា តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ និងអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ចូលហ៊ុនគ្នាក្នុងម្នាក់ ៥០ ភាគរយ ដើម្បីបើកក្លិបរាត្រីថ្មី Queen King Club ឬ QK Club ពេលនេះ បានក្លាយជាការពិតហើយ។
QK Club ត្រូវបានប្រកាសសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមិថុនា ដោយមានតារាសិល្បៈយ៉ាងច្រើនកុះករបានបានអញ្ជើញជាភ្ញៀវកិត្តិយស ដោយប្រើដើមទុនប្រមាណជិតកន្លះលានដុល្លារ និងមានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់ ២ ហើយបត់នៅច្រកទី ២។ សម្រាប់ការបើកសម្ពោធនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមានការប្រកាសថា ក្លិប QK Club គឺជាភាគហ៊ុនរវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង ២ រូបខាងលើរួមបោះទុន ដោយគិតមកដល់ពេលនេះ គឺម្នាក់ៗប្រើទុនអស់ប្រមាណ ២០ ម៉ឺនដុល្លារហើយ។
លោក សុគន្ធ ថេរ៉ាយុ និងលោក Rith Omega បានសិក្សាស្វែងយល់ពីមុខរបរនេះជាយូរមកហើយ មុននឹងឈានដល់ការសម្រេចចិត្តបោះទុនរួមគ្នា ដោយអ្នកទាំងពីរនឹងចំណាយលុយជួលឌីជេល្បីៗមកពីប្រទេសថៃ និងតារាចម្រៀងល្បីៗអោយមកចាក់ភ្លេង និងច្រៀងរាំក្រោយក្លិបមួយបេះសម្ពោធផ្លូវការ ដើម្បីឲ្យក្លិបទាំងមូលទទួលបានការចាប់អារម្មណ៍នោះផង៕