Miss Global Cambodia យស ប៉ូលីណា! ច្រាលចោលដំណឹងថតភាពយន្ដនៅកម្ពុជា

កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតពីបេក្ខនារីMiss Global Cambodia កញ្ញា យស ប៉ូលីណា ថានាង នឹងស្វាគមការថត

ភាពយន្ដនៅកម្ពុជាពិសេសក្រោមការរៀបចំរបស់លោករ៉េមី ។ មិនទាន់បានប៉ុន្មានផងស្រាប់តែសាមីខ្លួនកញ្ញា យស ប៉ូលីណា បានបង្ហាញបកយ៉ាងដាច់ណាត់ថា នាងមិនបានទទួលថតកុន ឬត្រៀមមកថតកុននកម្ពុជាអ្វីឡើយ។

ស្រីស្អាតកូនកាត់ខ្មែរអាមេរិកកញ្ញា យស ប៉ូលីណា កំពុងតែមានកេរ្ដិ៍ឈ្មោះបោះសម្លេងនៅកម្ពុជាមិនតែប៉ុណ្ណោះគេជឿជាក់ថា ប្រសិនបើនាងថតភាពយន្ដនឹងមានការគាំទ្រជាខ្លាំង ហើយក៏រំពឹងថានាងនឹងទទួលយកសំណើរពីផលិតករណាមួយដើម្បីផលិតភាពយន្ដជាមិនខាន។ ការរំពឹងទុកបានក្លាយជាការខកខានដោយសារតែថ្មីៗនេះនាងបានបង្ហាញវីដេអូ ខ្លីមានរយៈពេលជិតមួយនាទី បកស្រាយឆ្លើយតបទៅនិងការចុះផ្សាយព័ត៌មានដែលលោក រ៉េមី និយាយគ្មានការពិតថា “ខ្ញុំចង់បកស្រាយឲ្យអ្នកទាំងអស់គ្នាដឹង ខ្ញុំអត់បានចូលរួមថតកុន របស់លោក រ៉េមី ទេ និងដើរតួឯកក្នុងរឿង “មេរ៉ា” ខ្ញុំបានឃើញសារព័ត៌មានកម្ពុជាចុះផ្សាយថា ខ្ញុំទទួលថតរឿងនេះ ពោលគឺខ្ញុំមិនបានដឹងពីរឿងនេះទេ គឺលោក រ៉េមី ធ្វើខ្លួនឯងយាយខ្លួនឯង”។

នាងបន្ដថាថា “ពេលឃើញរឿងនេះ ខ្ញុំបានទាក់ទងទៅ រ៉េមី ផ្ទាល់ ដោយបដិេសធន៍មិនទទួលតែម្តង នៅការផ្សាយព័ត៌ មានបែបនេះ ហើយលោក រ៉េមី ទទួលយល់ពីរឿងដែលខ្ញុំនិយាយខ្ញុំពិតមិនសប្បាយចិត្តចំពោះ អ្នកដែលសរសេរពីខ្ញុំបែបនេះទេ»។

បន្ថែមថាលើនេះតារាកញ្ញា យស ប៉ូលីណាបានសំណូមពរអោយមានការកែប្រែព័ត៌មាន និងចុះផ្សាយការបកស្រាយរបស់នាងវិញផង៕