
ការផលិតរឿងបែបខ្មោចលង រន្ធត់ពិតជាទទួលបានការចាប់អារម្មណ៍ ពី អ្នកទស្សនាយ៉ាងច្រើន ដូច្នេះហើយសម្រាប់ផលិតកម្មមហាហង្សនៅតែផលិតរឿង បែបរន្ធត់ លងបន្លាច មាននៅក្នុងរឿង «ផ្ទះចុងភូមិ» ដែលទើបតែសម្ពោធដំណើរ ការចាក់ បញ្ចាំងកាលពីល្ងាចថ្ងៃច័ន្ទ ទី៦ ឧសភា ២០១៩ នៅរោងភាពយន្ត ផ្សារទំនើប City Mall។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ធៀបនឹង ស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃ អោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថា គ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណ ភាពរឿង ក៏លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៏គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។
ភាពយន្តនេះប្រកាស លក់សំបុត្រ ចាប់ពីថ្ងៃទី៨ ឧសភា តទៅ ដោយស្នាដៃ របស់ លោក គ្រាន់ តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។
មិនខុសពីការលើកឡើងរបស់ លោkគេកត់សម្គាល់ថាភាពយន្តទាំងមូលមានលាក់សាច់រឿង និងមានឈុតឆាកំប្លែង ភ័យ រន្ធត់ ប្រទាក់ក្រឡា ដោយអ្នកបានទស្សនាដែលជាភ្ញៀវភាគច្រើន សុទ្ធតែលាន់មាត់ថា ភាពយន្តរឿង”ផ្ទះចុងភូមិ” សើច ភ័យ និងកម្សត់ ល្អមើល។ មួយរឿង នេះ មហាហង្ស ទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់ សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញ នៅក្នុង ពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ្ឍ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារ តែតួអង្គធំៗក្នុងរឿងទាំង៣ សុទ្ធតែជាប់ការងារតាមខេត្ត៕