
ដូចប្រិយមិត្តបានដឹងកន្លងមកហើយ តារាចម្រៀងរ៉េប Vannda បានទាក់ចិត្តយុវវ័យជាច្រើននាក់នៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុក តាមរយៈបទ « J+O (Remix) » ដែលបទចម្រៀងមួយនេះ ត្រូវបានគេដឹងថា ច្រៀងឌឺដងផ្លែផ្កាវាយប្រហាទៅកាន់តារាចម្រៀង ជី ដេវីត ដែលមានការរ៉េបយ៉ាងពេញទំហឹងពីសំណាក់ Reezy & Khmer1jivit។
មិនថាតែនៅក្នុងប្រទេសកម្ពុជាយើងនោះទេ ដែលទទួលស្គាល់ថា បទចម្រៀងរបស់ Vannda ពីរោះហើយកាលីប តែនៅតាមបណ្ដាប្រទេសជិតខាងវិញ ក៏មានអ្នកធ្វើ Reaction បង្ហាញពីអារម្មណ៍ពិតទៅកាន់បទចម្រៀងរបស់លោកដូចគ្នា។ ជាក់ស្ដែងដូចជា នារីវៀតណាមម្នាក់ បានធ្វើ Reaction ចំពោះបទ Vannda ដោយការពោលសរសេរក្បូក្បាច់នៃមេឡូឌីរ៉េប នាងថាពិតជាពិរោះគ្មានគូប្រៀប រហូតដល់មិត្តភ័ក្ដរបស់នាងណែនាំឱ្យស្ដាប់បទនេះ ហើយក៏ជក់ចិត្តតែម្ដង។
បើទោះបីជាស្ដាប់ភាសាខ្មែរមិនបាន តែនាងបាននិយាយដែរថា កន្លងមក មិនស្មានថាខ្មែរអាចមានបទចម្រៀងត្រូវចិត្តដល់ថ្នាក់នេះទេ នាងមិនដឹងថា J+O ជាភាសាខ្មែរមានន័យដូចម្ដេច តែនាងអះអាងថា ខ្មែរមានបទចម្រៀងមេឡូឌីពិរោះមិនចាញ់បរទេស សូម្បីតែខ្លោងឃ្លារ៉េបទៀតសោទ៕
ជាក់ច្បាស់បន្ថែមសូមទស្សនាវីដេអូខាងក្រោមនេះ ៖