
តាមរយៈសារព័ត៌មានបរទេសបានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា អតីតកីឡាករល្បីរបស់ក្រុមមេនឆេស្ទឺយូណាយ៍ធីត David Beckham ត្រូវបានតុលាការចេញសម្រេចកាត់ទោសលោក មិនឱ្យបើកបររថយន្ដក្នុងរយៈពេល 6 ខែ ដោយសារករណីប្រើប្រាស់ទូរស័ព្ទខណៈបើកបរក្នុងល្បឿនលឿន និងត្រូវដកហូតប័ណ្ណបើកបររយៈពេល 6 ខែដូចគ្នា។
កំពូលកីឡាកររូបនេះបានអះអាងថា ខ្លួនលោកបានប្រើប្រាស់ទូរស័ព្ទខណៈពេលបើកបររថយន្ដម៉ាក Bentley ពិតប្រាកដមែន នៅក្នុងអំឡុងថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំមុន។ ក្រោយពីពេលគ្រោះថ្នាក់នោះ លោកត្រូវបានតុលាការសម្រេចកាត់ទោសជាការពិន័យចំនួន 750 ផោន ហើយត្រូវបង់ថ្លៃការដំណើររឿងក្ដីអស់ 100 ផោន ព្រមទាំងពិន័យល្បឿនអស់ 75 ផោនថែមទៀត៕