
ប្រិយមិត្តច្បាស់ជាបានជ្រាប់រួចមកហើយថាថ្ងៃនេះជាថ្ងៃមង្គល់របស់កំពូលតារាចម្រៀង សុគន្ធកញ្ញា និង ប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស ជាក់ស្តែងនៅតាមបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរ គ្រប់ៗគ្នា។ក្នុងកម្មវិធីនាល្ងាចនេះ គេក៏ឃើញវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ ប្រកបដោយទឹកមុខស្រស់ញញឹមគ្រប់ៗគ្នា។មួយវិញទៀត ក៏មានវត្តមានតារាល្បីៗ ព្រមជាមួយពិធិការិនីពូកែសំដី ក៏មកចូលរួមផងដែរ ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ, ឆន សុវណ្ណារាជ, ឈិត សុវណ្ណបញ្ញា, ពិធីការិនី កែវ ចាន់និមល ព្រមទាំងគ្រួសារ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។
មិនត្រឹមតែអ្នកដែលបានចូលរួមនៅទីនោះទេ សូម្បីតែមហាជនទូទៅ មានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានការចែករំលែកនូវទិដ្ឋភាពនៃពិធីរៀបមង្គលការនេះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ គេក៏បានឃើញសារអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរឲ្យជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត។ ម្យ៉ាងវិញទៀត អ្វីដែលបានធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺគេឃើញកូនកម្លោះ និងកូនក្រមុំ មានទឹកមុខញញឹមស្រស់ស្អាតណាស់ នៅក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួនពោពេញដោយអារម្មណ៍រំភើប។ ក្នុងពិធីហែជំនូន និងសូត្រមន្តព្រឹកនេះនេះដែរ ឱក សុគន្ធកញ្ញា និងអនាគតស្វាមីបានស្លៀកក្បិនជាឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ជាមួយស្នាញញឹមបិទមាត់មិនជិតឡើយ។ មង្គលការ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី នឹងជួបជុំភ្ញៀវកិត្តិយស ឯកឧត្ដម លោកជំទាវ ព្រមទាំងមិត្តភក្ដិក្នុង និងក្រៅសិល្បៈនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះនៅសណ្ឋាគារ សុខា។
ដោយឡែកនៅព្រឹកនេះ ជាពិធីហែលជំនូន ដែលមានការចូលរួមពីភ្ញៀវយ៉ាងច្រើនកុះករ ជាមួយតារាល្បីៗបុគ្គលល្បី និងអ្នកមានមុខមាត់ជាច្រើនទៀតផង។ ចង់ជ្រាក់ច្បាស់សូមទស្សនាខាងក្រោម៖