
គ្រាន់តែទម្លាយរូបភាពរៀបមង្គលការរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នាថ្ងៃសូត្រមន្ដម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហោះរូបភាព និងសារជាច្រើន ដែលសុទ្ធសឹងតែចាក់ដោតអារម្មណ៍របស់តារាចម្រៀងប្រុស ឆន សុវណ្ណរាជ តែម្ដង។ ដូចប្រិយមិត្តធ្លាប់ជាច្រើនធ្លាប់តែគូសផ្គងឱ្យ កំពូលតារាចម្រៀងស្រីរូបនេះ និងលោក ឆន សុវណ្ណរាជ គឺជាគូចម្រៀង និងគូស្នេហាក្រៅសិល្បៈដែលស័ក្ដសមជាងគេបំផុត តែជាក់ស្ដែងនៅពេលនេះ ឱក សុគន្ធកញ្ញា គឺពិតជាមិត្តល្អរបស់ ឆន សុវណ្ណរាជ ហើយ ( ហ្វ្រេនហ្សូននោះអី ….ហិហិហិ..) ។
សូមជម្រាបដែរថា មង្គលការ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី នឹងជួបជុំភ្ញៀវកិត្តិយស ឯកឧត្ដម លោកជំទាវ ព្រមទាំងមិត្តភក្ដិក្នុង និងក្រៅសិល្បៈនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះនៅសណ្ឋាគារ សុខា។ យ៉ាងណាមិញ គេក៏រំពឹងថា នឹងមានការចូលរួមសុទ្ធតែតារាល្បីៗ និងអ្នកមានកិត្តិយសនៅក្នុងពិភពជំនួញ មិនអន់នោះឡើយ។
ចង់ដឹងថា អ្នកលេងបណ្ដាញសង្គមបង្ហោះសារធ្វើស៊ីផ្លូវចិត្ត ឆន សុវណ្ណរាជ យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម ៖