មកដឹងពីអត្ថន័យឈុត « ផ្កាស្លាមាស » បំពាក់ឱ្យ ឱក សុគន្ធកញ្ញា ក្នុងពិធីកាត់សក់

ក្រោយការបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេបានឃើញថា ក្នុងពិធីកាត់សក់ងបង្កក់សិរីមង្គលរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា អ្នកនាងត្រូវបានស្លៀកឈុតមួយ ដែលគេបានឱ្យឈ្មោះថា « ឈុតផ្កាស្លាមាស » ដែលឈុតនេះ ត្រូវបានរចនាយ៉ាងប្រណីតពី សំអាងការ ប្រណិតពិធី ដោយលោក សូណែម។

តាមការបញ្ជាក់របស់គណនី Vorl Kouchsonam បានបង្ហោះបញ្ជាក់ឱ្យដឹងថា ឈុតនេះ វាពិតជាមានអត្ថន័យបង្កប់ឱ្យដឹងថា ផ្កាស្លាមានជ័យ សិរីឧត្តម ផ្កាបងនឹងមុំ ក្នុងថ្ងៃមង្គល ផ្កាព្រេងផ្កាព្រឹទ្ធ រួមចិត្តនិមល ក្នុងថ្ងៃមង្គល រៀមនឹងនួនល្អង ។ យ៉ាងណាមិញ ផ្កាស្លា នារីខ្មែរគ្រប់រូបតែងប្រាថ្នា សូមប្រុសរៀមរ៉ាជូននាងក្នុងថ្ងៃមង្គលដ៏ពិសិដ្ឋ! បីដូចម៉ូតអាវដ៏ប្រណិតនេះ រំលេចដោយសោភ័ណផ្កាស្លា គ្រងលើកូនក្រមុំដ៏ស្រស់ស្អាតដូចទេពធីតា ដើម្បីផ្តល់មង្គលសិរីដល់គូស្វាមីភរិយា ក្នុងពិធីកាត់សក់បង្កក់សិរី។ សូមជម្រាបបន្ថែមថា ក្នុងពិធីកាត់សក់នោះទៀតសោត ក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត​ បានអញ្ជើញចូលរួមផ្ដល់ជាមហាកិត្តិយសដល់ពិធីកាត់សក់បង្កក់សិរី ដល់គូភរិយាថ្មោងថ្មី គឺកំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា និងបងអ៊ឹង សុខលី នាថ្ងៃនេះផងដែរ។

សូមទស្សនារូបភាពខាងក្រោមនេះ ៖