ប៉ុស្តិ៍លេខ៥ ក្រុងពាលីរឿងថ្មី “បុប្ឋាស្រុកស្រែ” ធានាគុណភាពរឿង

នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ នេះ តារាសម្ដែងជាច្រើនដួងរួមមាន ស្វែង សុជាតា, ដុកទ័ររិទ្ឋិ, ស្រេន វុត្ថា, លោក ឆេរ, កញ្ញា រត្ន័, លោក រតនៈ លោកស្រី សុខា និងតារារះថ្មីជាច្រើនទៀត បានបង្ហាញវត្តសម្ពោធរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ គឺរឿង “បុប្ឋាស្រុកស្រែ” ។

លោក ស៊ិន សុផាត អគ្គនាយករងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថារឿង “បុប្ឋាស្រុកស្រែ” ដំណើរការណ៍ថតរយៈពេល៣ខែកន្លះ ក្រោយរៀបចំពិធីក្រុងពលីរួច។ នេះជារឿងបែបមនោសញ្ចេតនាស្នេហាដែលចាក់ដោតច្រើនលើមនុស្សប្រុសស្រីដែលកំពុងមានស្នេហាមើលចិត្តថ្លើមគ្នា។ ប្រភពដដែលបានឲ្យដឹងទៀតថា នេះជាការងារថ្មីមួយទៀត ដែលតារារលកក្រោយជាតារាសម្តែងបង្ហាញស្នាដៃទេពកោសល្យធ្វើបែបណាសម្តែងឲ្យចូលតួតាមសាច់រឿងឲ្យល្អ តាមចំណេះជំនាញឲ្យបានត្រូវចិត្តអ្នកដឹកនាំ។

គួរបញ្ជាក់ផងដែរថា នេះជាឱកាសស្រូបយកភាពល្បីលេចធ្លោរៀងៗខ្លួន ដែលខាងប៉ុស្តិ៍លេខ៥នាំជូនតារាយើងបានទាំងការងារពង្រីកស្នាដៃហើយបានលើកកម្ពស់ផ្នែកប្រាក់ចំណូលមួយផ្នែកដែរ។ លើសពីនេះ គួរគោរពពេលវេលាពេលមកបំពេញការងារឲ្យល្អ ដើម្បីរក្សាតម្លៃតួពេលមកធ្វើការជាការសាងនូវរបៀបរបបល្អក្នុងនាមជាតារាដែលចង់បានភាពល្បីឈ្មោះ៕