ក្រុមហ៊ុន សែនណារ៉ា-ឈាងឡេង នាំយកអំណោយសប្បុរធម៌ចែកជូនសហគមន៍ក្រីក្រ

នៅពេលថ្មីៗនេះ លោក ស្រេង ឈាងឡេង ដែលគេស្គាល់ថា ជាតារាសម្ដែងវ័យក្មេងមួយរូប និងភាគហ៊ុនជាមួយលោក សែន ណារ៉ា ក្រុមហ៊ុន សែនណារ៉ា-ឈាងឡេង បាននាំយកអំណោយទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ និងកុមារៗនៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នេះជាការចែករំលែករបស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នាបើកគម្រោងលក់ដីឈ្មោះ សែនណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។

នៅព្រឹកថ្ងៃទី21 ឧសភា ម្ចាស់ក្រុមហ៊ុន សែន ណារ៉ា-ឈាងឡេង ដែលក្រុមហ៊ុនពុះដីឡូតិ៍ធំមួយនៅម្ដុំផ្លូវជាតិលេខ៣ ក្បែរផ្លូវរថភ្លើង ដែលរួមមានលោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថាជាតារាវ័យក្មេងផង និយាយប្រាប់សារព័ត៌មាន The Plus News ថា ក្រៅពីគិតគូរផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៏បានចូលរួមក្នុងសកម្មភាពចែកអំណោយជូនដល់ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួនផងដែរនាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួបចំណែកពីសប្បុរសជននេះបន្តិច និងពីពួកលោកជាដើមបន្តិចប៉ុណ្ណោះ ទើបធ្វើអោយពិភពទាំងមូលពោរពេញដោយក្ដីស្រលាញ់។

ទន្ទឹមនឹងនោះដែរ លោក សែន ណារ៉ា ម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍សែនណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៊ុនរបស់លោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៑ុនផ្សេងផងដែរ។ ក្នុងនោះ ក៍មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ។ លោកថាហេតុផលដែលនាំអោយមានការឯកភាពគ្នា យកសម្ភារៈសិក្សា និងថវិការមកបហរគល់ជូនកូនសិស្សប្រមាណជាង២០០នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់នៅក្បែរៗនោះ ហើយមើលឃើញពីការលំបាកដោយផ្ទាល់៕