ង៉ែត​ ​សុ​ភ័ក្រ​ ​បញ្ចេញ​បទ​ថ្មី​ចំណាយ​ទុន​ថត​ដល់​ក្រៅប្រទេស​ ​

​មួយ​បទ​នេះ​ ​អ្នកគាំទ្រ​ភាគច្រើន​សរសើរ​ថា​ ​ង៉ែត​ ​សុ​ភ័ក្រ ​ច្រៀង​បាន​ពិរោះ​ ​និង​ប្លែក​ត្រចៀក​ ​មាន​មនោសញ្ចេតនា​ស៊ី​អារម្មណ៍​ ​គឺ​បទ​ ​“​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បន្ទាប់​ធ្លាប់​ទទួលការ​ចាប់អារម្មណ៍​ក្នុង​បទ​ ​“​បែកគ្នា​ទៅ​បង​ចេក​ទេ​”​។​ ​អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​គេ​មើលឃើញ​ ​ពី​ការ​វិវត្ត​នៃ​ទឹកដម​សំឡេង​របស់​លោក​ ​និង​ស្នាដៃ​ផ​លិ​ត​អឹម​វី​របស់​លោក​។​

​លោក​ ​ង៉ែត​ ​សុ​ភ័ក្រ​​ ​និយាយ​ថា​ ​ដោយសារតែ​លោក​ធ្លាប់​ ​បាន​ទៅដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ទើប​លោក​នឹកឃើញ​ផលិត​បទ​នេះ​ ​ដោយ​ខ្លឹមសារ​បទ​នេះ​ ​រំលេច​ពី​ស្នេហា​មួយ​ ​ដែល​ផ្ដើម​ចេញពី​បុរស​ម្នាក់​ ​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ហើយក៏​ជួប​នារី​បរទេស​នៅ​ទីនោះ​ ​ធ្វើឲ្យ​តួអង្គ​បុរស​ជាប់​ចិ​ត្ត​ស្រ​ទ្បាញ់​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​ខ្លួន​ទើបតែ​បាន​បង្ហោះ​ចម្រៀង​មួយ​បទ​នេះ​ ​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ ​ប៉ុន្តែ​មាន​អ្នកស្ដាប់​ច្រើន​នៅ​លើ​យូ​ធូប​។​ ​នេះ​ជា​ចម្រៀង​ទី១៨ហើយ​ ​ដែល​លោក​បាន​ច្រៀង​ផ្ទាល់ខ្លួន​ ​ដោយ​រាប់បញ្ចូល​ទាំង​បទនិពន្ធ​ថ្មី​ ​និង​ ​Cover​ ​ម្ចាស់​ដើម​។​ ​យ៉ាងណាមិញ​ ​លោក​ថា​ ​នៅ​មិនទាន់​ពិចារណា​ ​ចូល​ច្រៀង​ប្រចាំ​ផលិតកម្ម​នោះ​ទេ​ ​ដោយសារតែ​ហេតុផល​រវល់​ខ្លាច​ឲ្យ​ពេលវេលា​គេ​មិនបាន​ ​និង​ ​គិតថា​នៅ​ឯករាជ​បែបនេះ​ ​ស្រួល​ចេញ​បទ​ជាង​។​

​តារាចម្រៀង និងសម្ដែងប្រុសរូបនេះបានបន្ត​ថា​ ​នឹង​គ្រោង​បោះទុន​ចេញ​ផលិត​បទ​នេះ​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​តែម្ដង​ ​ដើម្បី​រំលេច​បទ​ទាំងមូល​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​នៅក្នុង​អាជីព​ចម្រៀង​។​ ​ក្នុង​នោះ​លោក​ ​ក៏​នឹង​ចាប់ផ្ដើម​ចេញ​ប្រូ​ម៉ូត​បទ​នេះ​ ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ឲ្យ​កាន់តែ​ខ្លាំង​ផង​ដែរ​ ​មុន​ចេញMV​៕​