មាន​យីអ៊ុន​ខ្ពស់​ ​!​!​ ​ជា​ ​លាង​ឈែ​ ​ក្ដោប​តំណែង​តួ​ឯ​ក​ផ្ទួន​ៗ​ ​

ជា​ ​លាង​ឈែ​ ​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ព្រោះ​លោក​ទើបតែ​បញ្ចប់​ការ​ថត​មិនបាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​ទទួល​បាន​តំណែង​ជា​តួឯក​ជាបន្តបន្ទាប់​។​ ​ជាពិសេស​ ​លោក​ក៏​ត្រូវ​ ​បាន​ម្ចាស់​ស្ព​ត​ផលិត​ផល​ធំៗ​ ​អញ្ជើញលោក​ឱ្យធ្វើ​ជា​អ្នកតំណាង​ ​ក្នុង​ការ​ផ្សព្វផ្សាយ​ថែមទៀត​ផង​។​ ​ ​ចំណែក​ឯ​រឿង​ភាគ​ ​និង​រឿង​ដុំ​វិញ​ ​គឺ​លោក​សុទ្ធ​តែ​ទ​ទូល​បាន​តំណែង​ជា​តួឯក​។​

​ដោយឡែក​នា​ថ្មី​ៗ​នេះ​ ​ជា​ ​លាង​ឈែ​ ​បាន​ក្ដាប់​តំណែង​តួឯក​រឿង​ថ្មី​ ​ក្នុង​ភាពយន្ត​សម្រាប់​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​ក្រោម​ចំណងជើង​ថា​ ​”​បុប្ផា​ស្រុកស្រែ​”​ ​ជាមូ​យ​នឹង​តួឯកស្រី​មានឈ្មោះ​ថា​ ​ជា​ ​ស្រី​រ័ត្ន​ ​។​ ​ខ្សែភាពយន្ត​ផលិត​ដោយ​ទូរទស្សន៍​លេខ​ ​៥​ ​នេះ​ ​ទើប​បើក​កម្មវិធី​ក្រុងពាលី​ត្រៀម​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​ ​ភាពយន្ត​ខាងលើ​នេះ​ ​គឺជា​ភាពយន្ត​ទី២០​ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​។​

​ជា​ ​លាង​ឈែ​ ​បាន​និយាយ​ថា​ ​លោក​ ​នឹង​ខិតខំ​សម្តែង​ឲ្យបាន​ល្អ​មិន​ធ្វើឲ្យ​អ្នកគាំទ្រ​ ​និង​ហ្វេ​នៗ​របស់​លោក​ខកបំណង​ឡើយ​ ​។​ ​តោះ​…​…​រង់ចាំ​ទស្សនា​ ​និង​គាំទ្រ​ស្នាដៃ​ភាពយន្ត​ខ្មែរ​ទាំងអស់គ្នា​!​!​!​